ពាក្យគន្លឹះកម្មវិធី Affiliate Marketing នេះ អ្នកគ្រប់គ្នាដែលធ្វើក្នុងវិស័យ Affiliate នេះច្បាស់ណាស់ និងជួបនៅពាក្យគន្លឹះមួយចំនួនខាងក្រោម ដោយហេតុថាពាក្យខ្លះ អាចនិងធ្វើអោយអ្នកយល់មិនបានច្បាស់ ដូច្នេះហើយក្នុងអត្ថបទនេះ ខ្ញុំនិងលើកយកពាក្យទាំងនោះមកបង្ហាញដូចខាងក្រោមនេះ។
Affiliate Manager: គាត់គឺជាអ្នកដែលគ្រប់គ្រង់ដំណើរការនៃកម្មវិធី Affiliate អោយម្ចាស់អាជីវកម្ម។ ការទទួលខុសត្រូវរបស់គាត់គឺ រៀបចំនិងទទួលយកអ្នកចុះឈ្មោះធ្វើ Affiliate, ហើយផ្តល់ជាមតិយោបល និងជំនួយដល់អ្នកធ្វើ Affiliate ប្រសិនបើពួកគាត់ជួបបញ្ហា។ ហើយចំនុចពិសេសនៃការងារគាត់មួយទៀតនោះគឺ រកចំណូលអោយម្ចាស់ផលិតផល ឬ អាជីវកម្ម។
Category: ជាបណ្តុំនៃប្រភេទ ផលិផល ឬ សេវាកម្ម ដូចគ្នា ឬប្រហាក់ប្រហែលគ្នា ដែលម្ចាស់ក្រុមហ៊ុន ឬ ម្ចាស់អាជីវកម្មផ្តល់ អោយសម្រាប់អោយអ្នក Affiliate យកទៅផ្សព្វផ្សាយ (ផលិតផលប្រភេទ កីឡា, ម៉ូតសំលៀកបំពាក់ ជាដើម)។

Chargeback: នៅពេលមាន អតិថិជនបានទិញ ផលិតផល ឬ សេវាកម្ម ណាមួយដែលយើងបានផ្សព្វផ្សាយ ពេលនោះយើងក៏ទទួលលុយ ពីការងារ Affiliate របស់យើង។ លុយនោះបានចូលទៅក្នុងគណនីបណ្តោះអាសន្ន របស់កម្មវិធី Affiliate។ ក្នុងករណីអតិថិជន ទិញរួចហើយ តែក្រោយមកទៀត គាត់ក៏បានប្តូរយកលុយវិញ ឬ មិនបានបំពេញគ្រប់លក្ខខណ្ឌណាមួយ នៃកម្មវិធី Affiliate នោះ ដូច្នេះហើយលុយដែលគេបានផ្តល់អោយយើង ក្នុងគណនីបណ្តោះអាសន្ននោះ និងត្រូវបានដកត្រឡប់យកទៅវិញ។
Commission: ជាលុយកម្រៃជើងសារ ដែលអ្នកធ្វើ Affiliate ទទួលបាន ក្រោយពីការទទួលបានជោគជ័យនៃការលក់ផលិតផល ឬ សេវាកម្មណាមួយនោះ។
Contextual Link: គឺជាតំណភ្ជាប់មួយជាក់លាក់ សម្រាប់តែអ្នកម្នាក់គត់ ដែលផ្តល់អោយដោយកម្មវិធី Affiliate Program ណាមួយ។ តំណភ្ជាប់នេះ សម្រាប់អោយអ្នកដែលផ្សព្វផ្សាយ កម្មវិធី Affiliate យកទៅប្រើប្រាស់ដូជជា ផ្សព្វផ្សាយតាម បណ្តាញសង្គម, ដាក់នៅលើវេបសាយ ឬ ដាក់នៅក្នុងផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗ។ នៅពេលមាននណាម្នាក់ចុះលើ តំណភ្ជាប់នេះ ហើយទិញផលិតផល ឬសេវាកម្ម នោះអ្នកនិងទទួលបានលុយកម្រៃជើងសារ។
Conversion rate: គឺជាទិន្នន័យដែលកត់ត្រាទុក គិតជាភាគរយ របស់អ្នកប្រើប្រាស់ដែលបានបំពេញសកម្មភាព ដែលផ្តល់ដោយកម្មវិធី Affiliate ដោយជោគជ័យ។ Conversion rate នេះត្រូវបានគណនា ដោយយកចំនួនសរុបនៃអ្នកដែលបាន Convert ដោយជោគជ័យ (ឧទាហរណ៍: អ្នកដែលបានចុចលើផ្ទាំងពាណិជ្ជកម្ម ឬទិញផលិតផល) ហើយយកចំនួនទាំងអស់នោះ ទៅចែកនិងចំនួនសរុប នៃទិន្នន័យអ្នកដែលបានចូលមកមើលគេហទំព័រដែលយើងធ្វើ Affiliate នោះ។
ឧទាហរណ៍: មានមនុស្ស ១០០នាក់បានចូលទៅមើលគេហទំព័ររបស់អ្នក តែមានមនុស្សចំនួន ២០នាក់តែប៉ុណ្ណោះដែលបានទិញផលិតផលដែលអ្នកតាំងលក់។ ដូច្នេះហើយ Conversion rate គឺ (២០/១០០)*១០០ភាគរយ = ២០ភាគរយ ដូច្នេះ ២០ភាគរយនេះហើយជា Conversion rate។
Cookies: នៅក្នុង Affiliate Marketing, Cookies ត្រូវបានប្រើសម្រាប់បែងចែក អត្តសញ្ញាណច្បាស់លាស់ (Unique ID) ទៅដល់អ្នកប្រើប្រាស់ដែលបានចុចនៅលើ តំណភ្ជាប់ Affiliate របស់យើង។ អាយុកាលនៃ Cookies អាចមាន ៣០ ទៅ ៩០ថ្ងៃ អាស្រ័យទៅលើកម្មវិធី Affiliate នោះបានកំណត់។
Cost per action (CPA): ជាប្រភេទមួយនៃ Affiliate Marketing ដែលម្ចាស់អាជីវកម្ម និងចំណាយលុយអោយ អ្នកធ្វើ Affiliate នៅពេលដែលអតិថិជន ដែលគាត់ផ្តល់មកអោយម្ចាស់អាជីវកម្ម បានបំពេញសកម្មភាព ណាមួយដែលជាការកំណត់របស់ ម្ចាស់អាជីវកម្មដោយជោគជ័យ។
Cost per click (CPC): ប្រភេទនេះ គឺម្ចាស់អាជីវកម្ម និងចំណាយលុយ អោយអ្នកធ្វើ Affiliate នូវរាល់ពេលដែលមាននណាម្នាក់បានចុចនៅលើ តំណភ្ជាប់ Affiliate របស់អ្នក។
Cost per lead (CPL): ប្រភេទនេះ ម្ចាស់អាជីវកម្ម និងចំណាយលុយអោយអ្នកធ្វើ Affiliate នៅពេលដែលគាត់បានបញ្ចូន នណាមកកាន់គេហទំព័ររបស់ម្ចាស់អាជីវកម្មនោះ ហើយបាន ចុះឈ្មោះ (Signup) សម្រាប់ផលិតផល ឬ សេវាកម្មណាមួយ។
Cost Per Thousand (CPM): ម្ចាស់អាជីវកម្ម និងចំណាយលុយ នៅពេលដែលផ្ទាំងពាណិជ្ជកម្មរបស់ពួកគាត់ បានលោតបង្ហាញនៅលើគេហទំព័រ អ្នកធ្វើ Affiliate នោះបានចំនួន ១ពាន់ដង។
Earnings per click (EPC): គឺជាប្រភេទមួយនៃ Affiliate Marketing ដែលអ្នកនិងទទួលបានលុយជាមធ្យមភាគ នូវរាល់ពេលដែលមានមនុស្សចុចនៅលើ តំណភ្ជាប់ Affiliate របស់អ្នក។
ឧទាហរណ៍: អ្នករកចំណូលបាន ពីការលក់ផលិផល Affiliate ចំនួន ១០០ដុល្លារ ហើយដើម្បីបាន ១០០ដុល្លារនេះ គឺមានចំនួនចុចនៅលើ តំណភ្ជាប់របស់អ្នកចំនួន ៥០ដង។
ដូច្នេះ EPC គឺ ១០០ដុល្លារ/៥០ដុល្លារ = ២ដុល្លារ។
Pay Per Impression (PPI): ប្រភេទនេះវិញ អ្នកដែលធ្វើ Affiliate នឹងទទួលបានលុយនៅពេលដែលនណាម្នាក់ចុចលើ តំណរភ្ជាប់របស់អ្នក ហើយចូលទៅដល់គេហទំព័រម្ចាស់អាជីវកម្មនោះ។
Pay Per Lead (PPL): អ្នកធ្វើ Affiliate នឹងទទួលបានលុយ នៅពេលអ្នកចុចតំណភ្ជាប់នោះ ចុចហើយនិងបានបំពេញសកម្មភាពផ្សេងៗដូចជា បំពេញទម្រង់ណាមួយ ជាដើម។
Pay Per Sale (PPS): អ្នកធ្វើ Affiliate និងទទួលបានលុយ នៅពេលដែល នណាម្នាក់ទិញផលិតផលអ្វីមួយ តាមរយៈតំណភ្ជាប់ Affiliate របស់អ្នកដោយជោគជ័យ។ ការទទួលបានគឺអាចជាចំនួនភាគរយនៃតំលៃផលិតផលដែលលក់បាននោះ។
Return on investment (ROI): ពាក្យនេះចង់និយាយអំពីចំនួនលុយ ដែលរកបានពីយុទ្ធនាការ ផ្សព្វផ្សាយផ្សេងៗ។ ចំនួនលុយនេះ បានមកពីការគណនា ដោយយកចំនួនលុយដែលរកបានសរុប ពីការធ្វើយុទ្ធនាការ ចែកនិងលុយដែលចំណាយក្នុងការធ្វើយុទ្ធនាការ ហើយគុណនិងមួយរយ។
ឧទាហរណ៍:
- អ្នកបានចំណាយលុយ ២,000ដុល្លារ ក្នុងការផ្សព្វផ្សាយ
- ១ ខែក្រោយមកអ្នករកចំណូលបាន ពីការផ្សព្វផ្សាយនោះ ៣,៥០០ដុល្លារ
- ដូច្នេះប្រាក់ចំណេញសុទ្ធ របស់អ្នកគឺ ១,៥០០ដ្លុល្លារ
ROI = (១៥០០ដុល្លារ / ២០០០ដុល្លារ) x ១០០ =៧០ភាគរយ
អ្វីដែលខ្ញុំបានរៀបរាប់ខាងលើ គឺជាប្រភេទ ពាក្យគន្លឹះកម្មវិធី Affiliate ដែលអ្នកប្រាកដជាបានជួប ជាក់ជាមិនខាន។ អ្នកអាចជ្រើសរើសមួយណាក៏បានសម្រាប់ ការធ្វើ Affiliate Marketing របស់អ្នក។
ឧទាហរណ៍: គេហទំព័ររបស់អ្នក មានចំនួនអ្នកចូលមើលច្រើនរហូតដល់ លាននាក់ ក្នុងមួយខែ ដូច្នេះហើយ អ្នកអាចជ្រើសរើសប្រភេទ កម្មវិធី Affiliate ណាមួយដែលផ្តល់ទម្រង់បែប CPM ដើម្បីដាក់លើគេហទំព័ររបស់អ្នក។