សម្រាប់អ្នកដែលចង់បាន Hosting ដែលមានគុណភាពនិងទុកចិត្តបាន អាចពិចារណាសាកល្បង Hosting មួយដែលជាសេវាកម្មរបស់ ក្រុមហ៊ុន Nexcess Hosting ។
Nexcess Hosting ស្ថិតក្នុងប្រភេទ Hosting ដែលមានតំលៃថ្លៃជាង Hosting ធម្មតាដោយសារតែ Nexcess បង្កើតមកសម្រាប់ទ្រទ្រង់គេហទំព័រ បែបអាជីព និងផ្តោតសំខាន់ទៅលើ គុណភាពជាចំបង។
ដូចម្តេចដែលហៅថា Hosting?
ហូស្ទីង (Hosting) គឺជាកន្លែងផ្ទុកទិន្នន័យ ដូចជារូបភាព វីដេអូ សំលេង ឬ ឯកសារផ្សេងៗ របស់គេហទំព័ររបស់អ្នក ហើយកន្លែងផ្ទុកទិន្នន័យនេះ ផ្តល់ដោយកុំព្យូទ័រមេ (Server) ដែលដំណើរការ ២៤ម៉ោង និង ៣៦៥ថ្ងៃក្នុងមួយឆ្នាំ។
ចំនួនទំហំសម្រាប់ផ្ទុកទិន្នន័យរបស់ Hosting និង លក្ខណៈសម្បត្តិផ្សេងៗទៀត ត្រូវបានកំណត់ដោយកញ្ចប់ Hosting ផ្សេងៗគ្នាដូចជា: Shared Hosting, WordPress Hosting, Dedicated, VPS… ។ កញ្ចប់និមួយៗ មានតម្លៃខុសៗគ្នា ទៅតាមតម្រូវការនៃការប្រើប្រាស់របស់លោកអ្នក។
មុននិងសម្រេចចិត្តចិត្តជ្រើសរើសយក កញ្ចប់ណាមួយអ្នកអាចធ្វើការស្វែងយល់ បន្ថែមអំពី លក្ខណៈសម្បត្តិផ្សេងៗនៃកញ្ចប់ទាំងនោះជាមុនសិន ថាតើវាត្រូវនិងតម្រូវការរបស់អ្នកដែរឬទេ? ជាមួយ Nexcess លោកអ្នកអាចមើលកញ្ចប់ទាំងនោះ ដោយចុចនៅទីនេះ។
ក្រុមហ៊ុន Nexcess Hosting គឺជាអ្វី
Nexcess ផ្តល់ជូននូវសេវាកម្ម Hosting ចាប់ផ្តើមតាំងពីកញ្ចប់ Share Hosting រហូតដល់ Virtual Private Servers ហើយក៏មាន Dedicated Servers, Server clusters និងមានសេវាច្រើនទៀតសម្រាប់ ជ្រើសរើសទៅតាមតម្រូវការ។

Nexcess Hosting មានបទពិសោធន៍ក្នុងការផ្តល់សេវាកម្ម Hosting នេះរយៈពេល ២០ឆ្នាំរួចមកហើយ ហើយមានគេហទំព័រប្រមាណជា ៥០០,០០០ ដែលកំពុងប្រើប្រាស់សេវាកម្មក្រុមហ៊ុនមួយនេះ។
ចំណែកឯ Data Center ដែលជាកន្លែងសម្រាប់អោយលោកអ្នកជ្រើសរើស សម្រាប់ផ្ទុកទិន្នន័យគេហទំព័ររបស់អ្នក Nexcess មានរហូតដល់ ១០កន្លែងជុំវិញពិភពលោក។ លោកអ្នកអាចជ្រើសរើស កន្លែងដាក់ទិន្នន័យគេហទំព័រ របស់លោកអ្នកនៅទីណាក៏បាន ដែលស្ថិតនៅជិត អតិថិជនរបស់លោកអ្នក។
បញ្ចុះតម្លៃ ពិសេស Hello Spring: 50% OFF

នារដូវកាលនេះ ក្រុមហ៊ុន Nexcess បានផ្តល់នូវការបញ្ចុះតំលៃ ដ៏ពិសេសគឺ ៥០ភាគរយ ដែលនេះគឺជាការបញ្ចុះតម្លៃ ដែលអ្នកមិនទាន់មានគេហទំព័រ មិនគួរមើលរំលងនោះទេ។ ការផ្តល់ជូននេះ និងចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ចុងខែមិថុនា។
លេខកូដសម្រាប់ទទួលបានការបញ្ចុះតម្លៃនេះ
SPRINGSALE50
ការបញ្ចុះតម្លៃនេះ គឺជាឳកាសល្អ ដែលលោកអ្នកអាច មកទទួលយកបទពិសោធន៍របស់ Nexcess ។ ករណីលោកអ្នកមាន គេហទំព័ររួចហើយ ហើយចង់ប្តូរមកប្រើ Hosting របស់ Nexcess ក៏កុំបារម្មណ៍ ព្រោះការផ្លាស់ប្តូរទីតាំងពី Hosting ចាស់ មកកាន់ Hosting ថ្មីរបស់ Nexcess គឺធ្វើឡើង ដោយមិនគិតថ្លៃពីក្រុមការងារជំនាញរបស់គេ។

Manage WordPress Hosting
ប្រសិនបើអ្នកមិនច្បាស់ថា តើអ្នកគួរជ្រើសរើសជម្រើសមួយណា ឬ កញ្ចប់មួយណាដែល ក្រុមហ៊ុន Nexcess Hosting នេះផ្តល់អោយ លោកអ្នកអាចសាកល្បងជាមួយ កញ្ចប់ Manage WordPress Hosting នេះបាន។
កញ្ចប់នេះ សម្រាប់អ្នកដែលចាប់ផ្តើមធ្វើ គេហទំព័រដោយប្រើប្រាស់ WordPress Platform សម្រាប់គ្រប់គ្រង និងរៀបចំ។ គេហទំព័រប្រភេទនេះ លោកអ្នកអាច បង្កើតជា ហាងអនឡាញ, សរសេរប្លក់ផ្ទាល់ខ្លួន, ឬ សម្រាប់ធ្វើជាគេហទំព័រផ្សព្វផ្សាយ ព័ត៌មានក៏បាន។
គេហទំព័រ អាហ្វខេមរបស់យើងនេះ ក៏ដំណើរការដោយ WordPress ដែរ។ WordPress គឺជាទម្រង់សម្រាប់ គ្រប់គ្រងគេហទំព័រ ដែលផ្តល់ភាពងាយស្រួលបំផុត សម្រាប់ម្ចាស់គេហទំព័រ ក្នុងការសរសេរអត្ថបទ ដាក់រូបភាព ឬ វីដេអូ ដោយមិនចាំបាច់ សរសេរកូដនោះទេ។
សាកល្បងប្រើប្រាស់ ដោយមិនគិតថ្លៃចំនួន ១៤ថ្ងៃ
ប្រសិនបើលោកអ្នកមិនទាន់ប្រាកដក្នុងចិត្ត ដើម្បីចាប់ផ្តើមប្រើប្រាស់សេវា Hosting របស់ ក្រុមហ៊ុន Nexcess Hosting នេះទេ លោកអ្នកអាចចុះឈ្មោះប្រើសាកល្បងបាន ដោយមិនតម្រូវអោយចំណាយលុយអ្វីទាំងអស់ ចំនួន ១៤ថ្ងៃ។ អ្វីដែលពិសេសនោះគឺ មិនតម្រូវអោយដាក់បញ្ចូល Credit Card ទៀតផង។ ចាប់ផ្តើមប្រើសាកល្បងឥឡូវនេះ ។
វីដេអូខាងក្រោម គឺជាវិធីសាស្ត្រក្នុងការ ចុះឈ្មោះប្រើប្រាស់សាកល្បង ចំនួន ១៤ថ្ងៃ។

