Khmore

អ្នកស្ម័គ្រចិត្តរក្សាសត្វព្រៃដ៏ក្លាហានបានកាត់ដៃរបស់គាត់ជាជាងចាក់ខ្លាឃ្មុំ

ប្រទេសថៃ: បុរសជនជាតិស្វីសម្នាក់់មានវ័យ ៣២ឆ្នាំ បានកាត់ដៃរបស់គាត់ចោល ខណៈដែលគាត់ចូលទៅដាក់អាហារនៅក្នុងកន្លែងជម្រកសត្វព្រៃមួយនៅ Mueang Ngai, ប្រទេសថៃ។

ឧប្បត្តិហេតុនេះកើតឡើងដោយសារការវាយប្រហាររបស់ខ្លាឃ្មុំខ្មៅមួយក្បាល បានខាំដៃរបស់គាត់ជាប់ ដោយមិនព្រមប្រលែងដៃរបស់គាត់សោះតែម្តង ខណៈដែលគាត់មិនចង់តតបឬប្រហារទៅខ្លាឃ្មុំវិញ គាត់បានយកកាំបិតចេញពីហោរប៉ៅគាត់ ហើយសម្រេចចិត្តកាត់ដៃរបស់គាត់ចោលដើម្បីគេពីការវាយប្រហារនោះ។

ភ្លាមៗគាត់ត្រូវបានជួយសង្គ្រោះបឋម ហើយបញ្ចូនទៅមន្ទីពេទ្យនៅជិតនោះ។ គាត់ត្រូវបានអ្នកក្នុងតំបន់លើកសរសើរអំពីទឹកចិត្តដ៏ល្អរបស់គាត់ ដែលសុខចិត្តកាត់ដៃខ្លួនឯង តែមិនប្រហារតបតជាមួយខ្លាឃ្មុំវិញ។

The Asian black bear attacked the man on Thursday(Jam Press)
ប្រភពអត្ថបទ: https://www.mirror.co.uk