Khmore
ផ្សិតចម្លែកដែលមានរូបរាងដូចម្រាមដៃ ម្រាមជើងមនុស្ស

ផ្សិតចម្លែកដែលមានរូបរាងដូចម្រាមដៃ ម្រាមជើងមនុស្ស

Regan Daniels នៃរដ្ឋ North Carolina គាត់បានបង្ហោះរូបថតពីរបីសន្លឹកនៃផ្សិតដែលស្រដៀងនឹងម្រាមជើងរបស់មនុស្សស្លាប់ ទៅកាន់ក្រុមមួយរបស់ Facebook ដែលក្រុមនោះមានឈ្មោះថា Mushroomcore។

តោះទៅមើលរូបផ្សិតទាំងអស់នោះ!!!

ផ្សិតចម្លែកដែលមានរូបរាងដូចម្រាមដៃ ម្រាមជើងមនុស្ស
Image credits: Regan Daniels

មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនក៏បានបញ្ចេញមតិថា រូបក្លែងក្លាយទេដឹង! ពួកគេបង្ហាញអារម្មណ៌មិនជឿចំពោះរូបភាពទាំងនោះ។

ភ្លាមនោះ Daniels ក៏បានបង្ហាញរូបផ្សេងទៀតខាងក្រោមនេះ

Image credits: Regan Daniels

ផ្សិត Dead Man's Fingers (Xylaria polymorpha) មាន​ច្រើន​ណាស់​នៅ​ក្នុង​ចក្រភព​អង់គ្លេស និង​អៀរឡង់។

ពួកវាដុះពេញមួយឆ្នាំនៅគល់គល់ឈើ ហើយច្រើនតែនៅជាមួយដើមឈើប៊ីច។ រូបរាងផ្សិតទាំងនោះ មើលទៅវាដូចជាម្រាមដៃមនុស្សដែលបានស្លាប់ទៅ រូបរាងវាគួរអោយខ្លាច ហើយគេមិនញ៉ាំវានោះទេ ដោយសារតែគេមិនញ៉ាំវានោះហើយ ទើបធ្វើអោយវាសំបូរពេញដីដូច្នេះឯង។