សាទរកម្ពុជា គឺជាព្រឹត្តិការណ៍នៃការសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាព នៃអត្តសញ្ញាណ ដោយមានចិត្តសោមនស្សចំពោះអ្វីៗដែលបានឆ្លងកាត់ បានជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឲ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥រាជធានីខេត្ត និងការប្រគុំតន្រ្តី សម្ដែងសិល្បៈចម្រុះដែលមានសិល្បៈករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ។
ជួបគ្នានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីម៉ោង ៣:០០រសៀល រហូតដល់ម៉ោង ១:០០ទាបភ្លឺ។