Khmore

សម្លៀកបំពាក់ខ្មែរវិវឌ្ឍពីមួយសម័យកាលទៅមួយសម័យកាល

សម្លៀកបំពាក់ប្រពៃណីខ្មែរ គឺជាសម្លៀកបំពាក់ ដែលបង្ហាញពីអត្តៈសញ្ញាណជាតិខ្មែរ នាគ្រប់សម័យកាល ពីមួយជំនាន់ទៅមួយជំនាន់ ។ សំលៀកបំពាក់ប្រពៃណីខ្មែរដែលផ្ដោតទៅលើ ម៉ូដសម្លៀកបំពាក់ដែលបែងចែកទៅលើ វណ្ណៈ នៃការស្លៀកពាក់ទៅតាមក្រិតក្រមក្នុងកម្មវិធីផ្សេងៗដូចជា ៖ សំលៀកបំពាក់មង្គលការ សំលៀកបំពាក់ទៅវត្តអារ៉ាម សំលៀកបំពាក់ទៅពិធីបុណ្យសព និង សំលៀកបំពាក់រាំរបាំ ផ្សេងៗដែលប្រើប្រាសទៅតាមពេលវេលា និងកម្មវិធីច្បាស់លាស់ ។

ថ្ងៃនេះខ្ញុំបានឃើញប៉ុស្តមួយពីទំព័របណ្តាញសង្គមហ្វេសបុកដែរទំព័រនោះមានឈ្មោះថា រ៉ូ ទំព័រវប្បធម៌-Ro Cultural Page ដែរប៉ុស្តនោះបង្ហាញអំពី សំលៀកបំពាក់ខ្មែរតាមសម័យកាល ហើយរូបគំនូរទាំងអស់នោះ គូរដោយលោក សេន រ៉ូហ្សាក់ ផងដែរ។ ខ្ញុំក៏ចង់ប្រើប្រាស់គេហទំព័រនេះដើម្បីចែករំលែកចំណេះដឹង អមជាមួយរូបភាព ដល់មិត្តអ្នកអានយើងនៅទីនេះផងដែរ។