Khmore

Toyota បានប្រកាសចេញរថយន្តប្រណីត​របស់ខ្លួន ដែលយើងមើលមួយភ្លែតទៅហាក់ស្រដៀងនិងរថយន្ត Rolls-Royce

ថ្មីៗនេះខ្ញុំបានឃើញការផ្សាយបង្ហាញអំពីរថយន្តប្រភេទទំនើបរបស់ក្រុមហ៊ុន Toyota ដែលយើងចោលភ្នែកមើលមួយភ្លែតទៅ វាហាក់ដូចជារថយន្តមួយប្រភេទទៀតម៉ាក Rolls-Royce ដូច្នេះដែរ។

រថយន្តដែលក្រុមហ៊ុន Toyota ដាក់បង្ហាញនោះមានឈ្មោះថា Toyota Century។ ខាងក្រោមនេះជាវីដេអូខ្លះៗ អំពីរូបរាងទូរទៅរបស់រថយន្តប្រណិតនេះ។

Toyota Century SUV ត្រូវបានរចនាឡើងមកសម្រាប់ ផ្តល់ភាពងាយស្រួលដល់អ្នកជំនួញនានាដែលមមារញឹក អាចធ្វើការងារឬប្រជុំតាមអនឡាញប្រកបដោយផាសុកភាព។

ចំពោះការរចនាផ្នែកខាងមុខគឺខ្ញុំយល់ថាសាមញ្ញមែនទែន តែហាក់បង្កប់​នូវ​អំណាច និងភាពថ្លៃថ្នូរ នៅពេលបើកបរតាមដងផ្លូវ។ ចង្កៀង​មុខ២ជាន់ ភ្លើងបំភ្លឺប្រើ LED តួឡានមាន​ប្រវែង ៥២០៥មម ទទឹង ១៩៩០មម និងកម្ពស់ ១៨០៥មម។ ទ្វាមាន២ប្រភេទសម្រាប់ជ្រើសរើស បើកធម្មតា និង ទ្វាប្រភេទ Slide ទៀតផង។