Khmore

ជ្រើសរើស Hosting ដែលត្រូវនិងតម្រូវការរបស់អ្នក?

Hosting មានច្រើនតើមួយណាដែលល្អ ហើយត្រូវសម្រាប់លោកអ្នក?

ប្រសិនបើអ្នកកំពុងតែចង់ចាប់ផ្តើមបង្កើតវេបសាយមួយហើយចង់ ជ្រើសរើស Hosting ដែលល្អសមរម្យត្រូវនិងការប្រើប្រាស់របស់លោកអ្នក តែក៏មិនច្បាស់ថា Hosting មួយណាជាជម្រើសដែលត្រឹមត្រូវព្រោះថា Hosting មានច្រើនក្រុមហ៊ុន ដែលកំពុងប្រជែងគ្នានៅលើទីផ្សារ។ ក្នុងអត្ថបទនេះខ្ញុំនិងបែងចែកប្រភេទ Hosting ទាំងនោះដើម្បីអោយលោកអ្នកងាយស្រួលក្នុងការពិចារណា ថាតើមួយជាសមស្របទៅនិងតម្រូវការរបស់លោកអ្នក។

ជ្រើសរើស Hosting

ខាងក្រោមនេះខ្ញុំនិងបែងចែកប្រភេទ Hosting
ដើម្បីអោយលោកអ្នក ងាយស្រួលក្នុងការសម្រេចចិត្ត

កំរិតដំបូងបំផុត

តំលៃអាចចាប់ផ្តើមពី $2.75
ក្នុងមួយខែ

ជម្រើសនេះគឺសមរម្យសម្រាប់អ្នកដែលទើបតែចាប់ផ្តើម បង្កើតវេបសាយលើកដំបូង ហើយមិនចង់ចំណាយច្រើន អាចនិយាយបានថា ស្ថិតក្នុងតំណាក់ការរៀនប្រើប្រាស់

តម្រូវការខ្ពស់

តំលៃអាចចាប់ផ្តើមពី $12
ក្នុងមួយខែ

សម្រាប់ជម្រើសនេះ ល្អបំផុតសម្រាប់អ្នកដែលមានតម្រូវការ​ខ្ពស់ទាំងទំហំ និង ល្បឿន ជម្រើសនេះល្អ​សម្រាប់អ្នកដែលចង់បង្កើតវេបសាយ​ជាប្រភេទ​ អាជីវកម្ម​ហើយមានអ្នកមើលច្រើន

បញ្ជាក់: តំលៃអាចនិងមានការប្រែប្រួល, សូមពិនិត្យអោយបានច្បាស់នៅពេលលោកអ្នកសម្រេចចិត្តចូលទិញ

កំរិតដំបូងបំផុត

ប្រសិនបើអ្នកសួរសំនួរថា Hosting មួយណាដែលល្អ​ ? ក្នុងកំរិតនេះយើងនិយាយអំពីតំលៃ ដែលអាចទទួលយកបាន យើងសន្សំបានច្រើនពីការចំណាយទៅលើ Hosting ប្រភេទនេះ ដោយសារតែតំលៃកញ្ចប់ Hosting ប្រភេទនេះអាចចាប់ផ្តើមត្រឹមតែប្រហែល ប៉ុន្មានដុល្លារប៉ុណ្ណោះក្នុងមួយខែ ដែលខ្ញុំគិតថាវាជាជម្រើស Hosting មួយដែលល្អសមស្របទៅហ្នឹងអ្នកប្រើប្រាស់លើកដំបូង។

ជម្រើសនេះល្អបំផុតសម្រាប់:

  • អ្នកដែលទើបនិងចាប់ផ្តើមក្នុងការ បង្កើតវេបសាយ
  • អ្នកដែលបង្កើតវេបសាយសម្រាប់សរសេរ ចំណង់ចំណូលចិត្ត កម្សាន្ត ធម្មតាៗ
  • អ្នកដែលមិនខ្វល់ខ្វាយពី ចំនួនមនុស្សចូលទស្សនានៃវេបសាយនេះ

ចំនុចពិសេសផ្សេងៗ:

  • ល្បឿន: យើងអាចនិយាយបានថា ល្បឿនទទួលយកបាន មិនលឿនពេកទេ តែប្រសិនបើវេបសាយរបស់យើងមាន Plugin ច្រើន។ នោះអាចនិងប៉ះពាល់ដល់ល្បឿននៃការបើកវេបសាយជាក់ជាមិនខាន។
  • សុវត្ថិភាព: បើទោះបីជានេះជាកញ្ចប់ដំបូងក៏ដោយ ក៏ក្រុមហ៊ុន Hosting ទាំងនេះបានផ្តល់នៅ SSL Certificates ដោយមិនគិតថ្លៃ ហើយនៅមានជម្រើសសុវត្ថិភាពផ្សេងៗទៀតដើម្បីការពារដល់វេបសាយយើងផងដែរ។
  • ជំនួយ: បច្ចុប្បន្នប្រសិនបើអ្នកមានចង្ងល់ ឬចង់ធ្វើការផ្លាស់ប្តូរវេបសាយពី Hosting ចាស់មកកាន់ Hosting ថ្មី ក្រុមហ៊ុន Hosting ថ្មីក៏មានសេវាកម្មផ្លាស់ប្តូរអោយមិនគិតថ្លៃ ហើយមិនធ្វើអោយវេបសាយយើងរអាក់រអ៊ួលផងដែរ។
  • លក្ខណៈសម្បត្តិ: សម្រាប់កញ្ចប់ដំបូងនេះ លក្ខណៈសម្បត្តិសម្រាប់ WordPress ដែលមានដូចជា Caching, CDN ឬ Featured ផ្សេងៗទៀត មិនត្រូវបានដាក់បញ្ចូលនោះទេ។

$2.75 – 40% OFF
ក្នុងមួយខែ

$2.19 – 80% OFF
ក្នុងមួយខែ

តម្រូវការខ្ពស់

សម្រាប់កំរិតនេះ ខ្ញុំអាចនិយាយបានថាប្រសិនបើអ្នកជាអ្នកដែលធ្លាប់បានបង្កើតវេបសាយពីមុនមកហើយ ហើយដឹងនិងយល់ច្បាស់អំពីការប្រើប្រាស់ WordPress ហើយចង់សរសេរវេបសាយសម្រាប់ធ្វើជាកន្លែងដើម្បីបង្កើនប្រាក់ចំនូលនោះ ជ្រើសរើស Hosting ប្រភេទនេះគឺល្អបំផុតហើយ គ្រាន់តែថាតំលៃក៏ខ្ពស់ជាង ជ្រើសរើស Hosting នៅខាងលើ។

ជម្រើសនេះល្អបំផុតសម្រាប់:

  • អ្នកដែលមានបទពិសោធន៌រួចហើយ
  • អ្នកដែលកំពុងចង់ដំណើរការ វេបសាយ E-Commerce, Community, Online Course…
  • អ្នកដែលចង់រកចំនូលបន្ថែមពីវេបសាយដោយធ្វើ Affiliate Campaign…
  • ជាអ្នកដែលគិតដល់ទំហំនៃវេបសាយ ល្បឿន សុវត្ថិភាព និងចំនួនអ្នកចូលទស្សនា

ចំនុចពិសេសផ្សេងៗ:

  • ល្បឿន: ប្រសិនបើយើងជាអ្នកមានបទពិសោធន៌ស្រាប់ហើយ ប្រហែលជាយើងនិងប្រើ Plugin ច្រើនដូច្នេះហើយ ល្បឿនគឺសំខាន់។ ដូច្នេះកញ្ចប់ប្រភេទនេះគឺល្អសម្រាប់ទ្រទ្រង់ Plugin ទាំងនោះ។
  • សុវត្ថិភាព: SSL Certificates និងទទួលបានដោយមិនគិតថ្លៃ ហើយនៅមានជម្រើសសុវត្ថិភាពផ្សេងៗទៀតដើម្បីការពារដល់វេបសាយយើងផងដែរ។
  • ជំនួយ: ការរកជំនួយសម្រាប់កញ្ចប់បែបនេះក៏ល្អប្រសើរ ហើយប្រសិនបើអ្នកត្រូវការផ្លាស់ប្តូរពី Hosting ចាស់មកថ្មី ក៏មិនមានបញ្ហាចោតដែរ ដោយសារគេមានទាំង Plugin និងអ្នកចាំជួយយើងជានិច្ច។
  • លក្ខណៈសម្បត្តិ: សម្រាប់កញ្ចប់កំរិតនេះ លក្ខណៈសម្បត្តិសម្រាប់ WordPress ដែលមានដូចជា Caching, CDN ឬ Featured ផ្សេងៗទៀតត្រូវបានដាក់បញ្ចូល។ លោកអ្នកអាចមើលបន្ថែមព័ត៌មានទាំងអស់នោះនៅលើវេបសាយ Hosting នីមួយៗបាន។

$12.67
ក្នុងមួយខែ

$15
ក្នុងមួយខែ

$10
ក្នុងមួយខែ