ប្រសិនបើអ្នកបានអានអត្ថបទនេះ ច្បាស់ជាចង់ដឹងថា តម្លៃរបស់ Domain name អ្វីទៅដែលធ្វើអោយមានតម្លៃថ្លៃអីដល់ថ្នាក់នេះ? ហើយអ្នកខ្លះច្បាស់ជាឆ្ងល់ថា Domain name គឺជាអ្វី? ចង់ដឹងទេ? តោះមកស្គាល់អ្វីទៅជា Domain name ហើយមានប្រយោជន៌អ្វីខ្លះ?
តើអ្វីទៅជា Domain Name?
ឈ្មោះដែន(Domain Name) គឺជាអាសយដ្ឋានតែមួយគត់សម្រាប់អោយអ្នកប្រើប្រាស់ ឬ អតិថិជនចូលទៅកាន់ គេហទំព័រ របស់អ្នកដើម្បី ស្វែងយល់ពីផលិតផល ឬ សេវាកម្មរបស់អ្នក។ ក្រុមហ៊ុន អង្គការ ឬ បុគ្គលណាមួយ ដែលបានបង្កើតគេហទំព័រ សម្រាប់ផ្តល់ព័ត៌មាន ឬ សេវាកម្មរបស់គាត់ តែងតែស្វែងរក ឬ ចុះឈ្មោះប្រើប្រាស់ Domain name ដែលងាយស្រួលចាំ អក្សរខ្លីៗ ងាយក្នុងការអាន ឬ សរសេរ។ តម្លៃរបស់ Domain name និង ផ្នែកខាងក្រោយមានលក្ខណៈខុសៗគ្នា ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ដូចជា: .com , .net, .info, .org, .to, .io, .art, .health, .app….នឹងច្រើនទៀត។
ក្រៅពីការកំណត់ខាងលើ ក៏នៅមាន .com.kh .gov.kh…ដែល extension នេះសំគាល់ឬប្រើប្រាស់សម្រាប់ប្រទេសកម្ពុជារបស់យើង។ យើងអាចស្នើសុំ .com.kh បានដោយចូលទៅមើល បន្ថែមជាមួយវេបសាយ និយ័តករទូរគមនាគមន៌កម្ពុជា ។
វីដេអូខាងក្រោមនេះ នឹងបង្ហាញអោយកាន់តែច្បាស់អំពីអ្វីទៅជា Domain name
ភាពខុសគ្នារវាង Domain name និង URL
URL មកពីពាក្យថា Universal Resource Locator, បើនិយាយពី URL ប្រហែលជាអាចមានមនុស្សមួយចំនួន យល់ច្រលំរវាង Domain name និង URL។ URL គឺជាទំរង់ដែលបានបូកបញ្ចូលគ្នាជាស្រេចដើម្បីអោយអ្នកចុចចូលមើល បានទៅដល់ទំព័រណាមួយនៃគេហទំព័រនោះ។
ការបូកបញ្ចូលគ្នាជាស្រេចនេះមានដូចការបង្ហាញខាងក្រោមនេះគឺ
Protocol + Subdomain + Domain name + Path/Page ទើបហៅថា URL។

ហេតុអ្វីបានអ្នកត្រូវការ Domain name?
ខាងក្រោមនេះ គឺជាហេតុផលមួយចំនួនសម្រាប់អ្នក:
- ងាយក្នុងការចងចាំ: អ្នកដឹងទេថា អ្នកប្រើប្រាស់អាចចូលទៅមើលគេហទំព័ររបស់អ្នក ដោយប្រើប្រាស់ IP Address ក៏បាន ដែល IP Address មានទំរង់ដូចជា (194.163.35.200) តួលេខទាំងអស់នេះ។ ដោយសារតួលេខច្រើនពិបាកចងចាំ ទើបគេបង្កើត Domain name មកដើម្បីធ្វើអោយអ្នកប្រើប្រាស់ Internet ងាយស្រួលក្នុងការចងចាំ ដូចជា facebook.com, google.com ជាដើម។
- បង្ហាញពី អត្តសញ្ញាណ: ប្រសិនបើជំនួញរបស់អ្នកមានឈ្មោះថា ABC នោះ Domain ដែលមានឈ្មោះថា ABC.com និងធ្វើអោយអតិថិជនងាយស្រួល ក្នុងការស្វែងរក និង យល់អំពីជំនួញរបស់អ្នកកាន់តែច្បាស់។
- ទំនុកចិត្ត: គឺសំខាន់ណាស់សម្រាប់អាជីវកម្មណាមួយ ការបង្កើតគេហទំព័រស្អាត មានខ្លឹមសារ រួចហើយ ដូច្នេះទំនុកចិត្តគឺកាន់តែត្រូវបានគិតដល់។ មានសេវាកម្មជាច្រើនផ្តល់ Domain name ដោយមិនគិតថ្លៃ ក៏ប៉ុន្តែអ្នកនិងមិនបានឈ្មោះល្អ ឬ ចំន័យអាជីវកម្មរបស់អ្នកនោះទេ ដូចជា youname.freedomain.com; ឬក៏ yourname.freehost.com អ្នកឃើញទេ? ឈ្មោះទាំងនោះសុទ្ធតែភ្ជាប់មកជាមួយ freedomain.com ឬ Freehost.com មកជាមួយ។ ដូច្នេះខ្ញុំសូមណែនាំអោយអ្នករកទិញ Domain name ណាដែរត្រូវនិងអាជីវកម្មរបស់អ្នកតែប៉ុណ្ណោះ។
អ្នកអាច ស្វែងរកឈ្មោះ Domain បានតាម តំណរភ្ជាប់នេះ។ - អ៊ីម៉ែល: ទិញឈ្មោះ Domain បានហើយអ្នកអាចបង្កើតអ៊ីម៉ែលស្តង់ដារ ឬអ៊ីម៉ែលដែលហៅថាសមរម្យ ស៊ីគ្នាជា Domain របស់អ្នកបានដូចជា yourname@abc.com។
- SEO: មកពីពាក្យពេញថា Search Engine Optimization។ ប្រសិនបើ Domain របស់អ្នកមានឈ្មោះល្អ នោះអាចនិងធ្វើអោយវេបសាយរុករកដូចជា Google ងាយស្រួលក្នុងការបង្ហាញ និង លើកវេបសាយរបស់អ្នកឡើងមកលើ ដើម្បីបង្ហាញដល់អ្នក ស្វែងរក។
ហេតុអ្វីបានជា តម្លៃរបស់ Domain name ខ្លះថ្លៃ ហើយខ្លះថោក?
តាមពិតទៅ តម្លៃរបស់ Domain name ប្រែប្រួលរហូតមានតម្លៃ រាប់ម៉ឺនដុល្លារ រហូតដល់ លានដុល្លារ ទៅតាម ឈ្មោះនឹងអត្តសញ្ញណរបស់វា។ ដូចជាឈ្មោះថា getnews.com ដែលបានដាក់លក់ក្នុងវេបសាយ Namecheap មានតម្លៃរហូតដល់ $750,000 ដែលនេះជាតម្លៃអាចទិញបានផ្ទះវីឡាមួយយ៉ាងធូរនៅប្រទេសកម្ពុជាយើង។

ក្រៅពីនេះ ក៏មាន Domain មួយចំនួនផ្សេងទៀត មានតម្លៃរហូតដល់ លានដុល្លារថែមទៀតផងដូចជា:

វាដូចទៅនិងលេខទូរស័ព្ទ លេខដែលល្អ មនុស្សគ្រប់គ្នាតែងតែចង់បាន អ្នកដល់ទិញបាន គាត់នឹងដាក់លក់ក្នុងតម្លៃប្រគួតប្រជែង។ អ្នកដែលទិញបានបន្ទាប់ក៏បន្ថែមតម្លៃបន្តទៅទៀត រហូតតម្លៃនៃ លេខ ឬ Domain name នោះហក់ឡើងខ្ពស់ជាលំដាប់។ គេទិញ Domain ល្អៗតម្លៃថ្លៃ សម្រាប់អាជីវកម្មរបស់គេ ហើយប្រយោជន៌វាដូចជា: អត្តសញ្ញាណ រួមជាមួយ SEO.
ឧទាហរណ៌: អ្នកទិញឈ្មោះ Domain ដែលដំណាងទីក្រុង (Phnom Penh) ហើយបន្ថែមឈ្មោះអាជីវកម្មរបស់ លក់រថយន្ត (car dealer)។ ដូច្នេះនៅពេលដែលនណារម្នាក់ចង់រកសេវាកម្ម ឬ ចង់ទិញរថយន្តនៅទីក្រុងភ្នំពេញគេប្រាកដជា ស្វែងរកពាក្យថា Phnom Penh car dealer ដូច្នេះហើយ ដោយសារឈ្មោះ Domain របស់អ្នកអាចជា Phnompenhcardealer នោះ Google នឹងចាប់យកមកដាក់បង្ហាញដល់អ្នកដែលកំពុងស្វែងរក។
ចង់ស្វែងរក Domain សម្រាប់អាជីវកម្មរបស់អ្នកទេ? ចង់ដឹងទេថាវាមានតម្លៃប៉ុន្មាន? តោះមកមើលតម្លៃទាំងអស់គ្នា តាមរយៈគេហទំព័រនេះ: Namecheap – Hostinger ។