Khmore
VPN

អ្វីទៅជា VPN? តើវាមានប្រយោជន៍អ្វីខ្លះសម្រាប់អ្នក?

អ្វីទៅជា VPN? VPN គឺអនុញ្ញាតិអោយអ្នកទទួលបានមកវិញនូវភាពជាឯកជនរបស់អ្នក ក្នុងពេលដែលអ្នកប្រើប្រាស់ការងារផ្សេងៗតាមរយៈអ៊ីធើណេត។ អ្នកប្រហែលជាបានឃើញ មានក្រុមហ៊ុន VPN ជាច្រើនដែលគេបានផ្សព្វផ្សាយ អ្នកក៏ប្រហែលជាមានសំនួរសួរថា តើ VPN នេះជាអ្វីហើយ អ្នកត្រូវការប្រើវាដែរឬទេសម្រាប់ការងារ អនឡាញរបស់អ្នក?

ដូច្នេះហើយអត្ថបទមួយនេះយើងនឹងនិយាយលម្អិតអំពី VPN រួមជាមួយនឹងអត្ថប្រយោជន៌ផ្សេងៗ ដែលអ្នកគួរតែដឹង មុននឹងសម្រេចចិត្តថាត្រូវប្រើ ឬ ក៏អត់?

អ្វីទៅជា VPN?

ចំពោះសំនួរថា អ្វីទៅជា VPN? ភាគច្រើនត្រូវបានគេសួរជាច្រើន, VPN មកពីពាក្យពេញថា Virtual Private Network. ថ្ងៃនេះខ្ញុំសូមលើកយក NordVPN មកបង្ហាញ ដែល NordVPN ក៏គឺជាក្រុមហ៊ុនមួយដែលផ្តល់សេវាកម្ម VPN នេះជាមួយនឹងតម្លៃសមរម្យដែលលោកអ្នកអាច មើលព័ត៌ទាក់ទងនឹងតម្លៃតាមរយៈគេហទំព័រ NordVPN នេះបាន។

នៅពេលដែលអ្នកបើកដំណើរការកម្មវីធី NordVPN ភ្លាម វានឹងធ្វើអោយសកម្មភាពស្រាវជ្រាវ ឬ សកម្មភាពប្រើប្រាស់អ៊ីធើណេតរបស់អ្នកមានភាពអាថ៌កំបាំង មិនមានជនណាមើលឃើញ ឬ លួចមើលសកម្មភាពទាំងនោះបានទេ។ NordVPN នឹងលាក់ IP Address របស់អ្នក រួមនឹងកំណត់ចរាចរណ៍(Traffic) នៃសកម្មភាពអនឡាញរបស់អ្នកតាមរយៈ កូដនីយកម្ម(Encryption)

អ្នកអាចប្រើប្រាស់កម្មវិធី NordVPN តាមរយ app សម្រាប់ Windows, macOS, Linux, iOS, Android ហើយនឹង Android TV បានថែមទៀតផង។

VPN សម្រាប់កំរិតដំបូង

VPN for beginners

ជាការពិតទៅ ការប្រើប្រាស់អ៊ីធើណេតប្រចាំថ្ងៃរបស់យើងនេះ គឺមិនមានសុវត្ថិភាពនោះទេ សកម្មភាពនានា របស់យើងងាយស្រួលនឹងមានគេលួចមើល ឬ ទិន្នន័យផ្សេងរបស់យើង ងាយស្រួលនឹងគេចំលងយកណាស់។ មនុស្សដែលតែងតែមើលសកម្មភាពផ្សេងៗរបស់យើង ឬ លួចទិន្នន័យរបស់យើងនេះ គេហៅថា Hacker ដែលពួកគេតែងតែស្វែងរកវិធីដើម្បីលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រ ឬ លួចទិន្នន័យហិរញ្ញវត្ថុរបស់យើង ដែលពេលខ្លះយើងក៏បានដឹងតាមរយៈព័ត៌ថាមានការបាត់លុយតាមរយៈអ៊ីធើណេតជាដើម។

ក្រៅពីការលួចលុយផ្ទាល់ Hacker ឬ ក្រុមហ៊ុនខ្លះក៏បានលួចទិន្នន័យផ្ទាល់ខ្លួនរបស់យើង ដើម្បីលក់ទៅអោយ ក្រុមហ៊ុនដែលធ្វើខាងទីផ្សារដទៃផ្សេងទៀត ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពទីផ្សារនានាទៅតាមតម្រូវការរបស់គេ។ ដូចការរៀបរាបខាងក្រោម ដែលបានចែករំលែកដោយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department អំពីសកម្មភាពលួចយកទិន្នន័យរបស់យើង។

ដោយហេតុនេះហើយ នៅពេលដែលអ្នកបើកកម្មវិធី NordVPN ឬ កម្មវិធី VPN ពីក្រុមហ៊ុនផ្សេងៗទឿត កម្មវិធី VPN ទាំងនោះនឹងជារបាំងការពារសកម្មភាពអនឡាញនានារបស់អ្នក មិនអោយមានជនណាម្នាក់មកមើល ឬ លួចទិន្នន័យទាំងនោះបានទេ។

ដើម្បីអោយកាន់តែច្បាស់អំពី VPN ជាអ្វីអោយប្រាកដ ខ្ញុំសូមលើកឧទាហរណ៌មួយទៀត អោយកាន់តែងាយយល់។ សាកស្រម៉ៃថាអ្នកកំពុងជិះរថភ្លើងមួយ ដែលមានបង្អួចជាច្រើន ហើយមានស្លាកសញ្ញាបង្ហាញផ្លូវជាច្រើន ហើយច្បាស់ៗទៀតផង។ ស្រាប់តែមានមនុស្សម្នាក់ ឬ ច្រើនអ្នកកំពុងឈសម្លឹងមើលអ្នកពីខាងក្រៅរថភ្លើង នោះប្រាកដណាស់ថាគេគឺច្បាស់ជាមើលឃើញរូបអ្នក ដែលកំពុងតែជិះរថភ្លើងនោះជាក់ជាមិនខាន។

តែសាកស្រម៉ៃមកវិញថា អ្នកជិះរថភ្លើងដដែល តែគ្មានបង្អួច គ្មានស្លាកសញ្ញាអ្វីទាំងអស់ នោះអ្នកខាងក្រៅរថភ្លើងដែលឈមើលអ្នក ប្រាកដជាមិនបានឃើញអ្វីទាំងអស់ ដែលកំពុងមាននៅក្នុងរថភ្លើងនោះ។

ដូច្នេះហើយនៅពេលដែលអ្នក ចាប់ផ្ដើមបើក VPN ក្រុមហ៊ុនអ៊ីនធើណេត ឬក្រុមហ៊ុនអាថ៌កំបាំងផ្សេងៗដែលចាំ លួចមើលកម្មភាពរបស់អ្នក គឺគេមិនអាចដឹងឬក៏ឃើញព័ត៌មានចាំបាច់និងសំខាន់ណាមួយរបស់អ្នកបានទេ ព្រៀបដូចជាអ្នកកំពុងតែជិះរថភ្លើងពិសេស ដែលគ្មានបង្អួចដូច្នេះដែរ។

VPN tunnels ឬ ច្រកផ្លូវ ដែល VPN ប្រើប្រាស់គឺត្រូវបានការពារសកម្មភាពឯកជនរបស់អ្នកតាមរយៈការប្រើប្រាស់កូដនីយកម្ម(Encryption)។

តើ VPN ដំណើរការយ៉ាងដូចម្តេចអោយប្រាកដ?

NordVPN

កម្មវិធី NordVPN លាក់អាសយដ្ឋាន IP និងសកម្មភាពអនឡាញរបស់អ្នកពីជនមិនល្អ ដោយកំណត់ចរាចរណ៍(Traffic) របស់អ្នកតាមរយៈម៉ាស៊ីនមេ VPN ដែលបានធ្វើកូដនីយកម្ម(Encryption) ។ នេះមានន័យថាសកម្មភាពលើអ៊ីនធឺណិតរបស់អ្នកត្រូវបានរក្សាទុកដោយសុវត្ថិភាព និងឯកជនពីភាគីទីបី ឬ អ្នកណាក៏ដោយដែលចង់តាមដានអ្វីដែលអ្នកកំពុងធ្វើនៅលើអ៊ីនធឺណិត។

នេះគឺជាសេណារីយ៉ូមួយចំនួនដែលអ្នកគួរតែចាប់អារម្មណ៌ ហើយក៏ជាសកម្មភាពដែលបញ្ញាក់ថា អ្នកគួរតែត្រូវប្រើប្រាស់ VPN ដើម្បីការពារ.

  • ប្រើប្រាស់ Wifi សាធារណៈ ប្រសិនបើអ្នកជាមនុស្សដែលតែងតែប្រើប្រាស់ សេវា Wifi តាមរយៈទីតាំង ឬ កន្លែងដែលមិនស្គាល់ ឬ ទីតាំងសាធារណៈ អ្នកគួរតែប្រើប្រាស់ VPN ដើម្បីបន្ថែមសុវត្ថិភាព នឹងដើម្បីការពារសកម្មភាព អនឡាញរបស់អ្នក ព្រោះថា Wifi សាធារណៈ មួយចំនួច អាចជាអន្ទាក់ដែលក្រុម Hacker បានរៀបចំទុកដើម្បីលួចទិន្នន័យផ្សេងៗរបស់អ្នក។
  • VPN ក៏អាចជួយអោយអ្នកចំណេញលុយខ្លះពីការទិញទំនិញអនឡាញ មានហាងអនឡាញខ្លះ មានការបញ្ចុះតម្លៃខុសគ្នាទៅតាមប្រទេសរបស់អ្នកប្រើប្រាស់ ដូច្នេះហើយ VPN អាចលាក់ទីតាំងជាក់លាក់របស់អ្នក ហើយកំណត់ទីតាំងថ្មីមួយ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសណាមួយ។
  • ដើម្បីរក្សារការពារ ទិន្នន័យអោយមានសុវត្ថិភាព VPN អាចជួយអោយទិន្នន័យសំខាន់ៗរបស់អ្នក មានសុវត្តិភាពពីជនមិនល្អ ដូច្នេះហើយប្រសិនបើទិន្នន័យ ឬ សកម្មភាពអនឡាញរបស់អ្នកសំខាន់បំផុតសម្រាប់អ្នក នោះគួរតែប្រើប្រាស់ VPN ទើបជាការល្អ។

តើការប្រើប្រាស់ VPN ស្របច្បាប់ដែរឬទេ?

VPNs គឺស្របច្បាប់នៅក្នុងប្រទេសភាគច្រើន។ ទោះយ៉ាងណាក៏ដោយ ប្រទេសមួយចំនួនដូចជា ចិន អ៊ីរ៉ង់ និងរុស្ស៊ី គ្រប់គ្រង ឬហាមឃាត់ការប្រើប្រាស់ VPNs។ ខ្ញុំបានដកស្រង់ប្រទេសមួយចំនួនពីគេហទំព័រ NordVPN ដែលប្រទេសទាំងនោះចាត់ទុកថាការប្រើប្រាស់ VPN ជារឿងមិនស្របច្បាប់។

ចាប់ផ្តើមការប្រើប្រាស់ NORDVPN

កម្មវិធី NordVPN ងាយស្រួលប្រើ ហើយនឹងចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះក្នុងការដំឡើង។ គ្រាន់តែធ្វើតាមការណែនាំខាងក្រោមនេះ

១. ទាញយកកម្មវិធី NordVPN ដើម្បីតំឡើងតាមរយៈគេហទំព័រដើមនេះ

២. បង្កើតគណនីថ្មីប្រសិនបើអ្នកមិនទាន់មាន ឬ ចូលក្នុងគណនីដែលមានស្រាប់

៣. ចុច Quick Connect ប៊ូតុង ដើម្បីចាប់ផ្តើមដំណើរការ ហើយភ្លាមនោះ NORDVPN នឹងស្វែងរកទីតាំង Server ណាមួយដែលល្អបំផុតសម្រាប់យើង។

៤. ក្រោយពីភ្ជាប់ NordVPN ហើយអ្នកនឹងទទួលបានការប្រើប្រាស់អ៊ីធើណេតដែរសុវត្ថិភាព។

ប្រសិនបើអ្នកចាប់អារម្មណ៌ស្វែងយល់បន្ថែម ឬ ចង់ជាវសេវាកម្ម VPN នេះលោកអ្នកអាចប្រើប្រាស់ កម្មវិធីបញ្ចុះតម្លៃខាងក្រោមនេះបាន។