Khmore

Dark Web គឺជាអ្វី? តើអ្នកធ្លាប់ស្គាល់ពីមុនដែរឬទេ?

Dark Web គឺជាអ្វី? Dark Web ឬ ហៅក្រៅផ្លូវការថា គេហទំព័រងងឹត អាថ៌កំបាំង គឺជាផ្នែកមួយដែលអាថ៌កំបាំងបំផុតនៃអ៊ីនធឺណិត។ យើងភាគច្រើនយ៉ាងហោចណាស់បានឮអំពីវា ហើយក៏ប្រហែលមានមនុស្សមួយចំនួន ក៏បានចែករំលែកបទពិសោធន៌ដែលពួកគាត់ដឹង អំពី Dark Web នេះ តែអ្នកខ្លះក៏គ្រាន់តែនិយាយតាមគេ ហើយមិនដែលបានចូលទៅមើល Dark Web ផងក៏មិនដឹង។ ដូច្នេះហើយ ថ្ងៃនេះយើងមកស្គាល់អ្វីជា Dark Web អោយពិតប្រាកដ។

ការពន្យល់អំពី Surface, deep, and dark web

តោះមុននឹងឈានដល់ការពន្យល់ស៊ីជម្រៅអំពី Dark Web យើងមកស្គាល់អ្វីទៅជា Web? ជារួម Web មិនមែនគ្រាន់តែបណ្តុំនៃ គេហទំព័រដែលយើងប្រើប្រាស់រាល់ថ្ងៃ ដូចជា ហ្វេសប៊ុក យូរធូប ហើយអាចស្វែងរកបានតាមរយៈ Google នោះទេ។

Web វា​ជា​បណ្តាញ​ដ៏​ធំ​មួយ​ដែល​អាច​ត្រូវ​បាន​បំបែក​ជា​បី​ផ្នែក​៖ Surface web, Deep web, ហើយនិង Dark​ web.

សុវត្ថិភាព Dark web

Surface web

នៅពេលដែលយើងគិត ឬ និយាយអំពីគេហទំព័រ យើងភាគច្រើនស្គាល់ឬនិយាយតែអំពីគេហទំព័រដែលជាផ្នែកមួយនៅក្នុងចង្កោម Surface Web ។ ជាពិសេសគេហទំព័រដែលជាផ្នែកនៃ Surface Web គឺយើងអាចចូលទៅមើល ឬ អានបានដោយងាយ តាមរយៈការចូលទៅមើលផ្ទាល់ ឬ ស្វែងរកបានដោយងាយតាម Google ឬ ក៏វេបសាយស្វែងរកដ៏ទៃទៀតដូចជា Bing ជាដើម។ គេហទំព័រទាំងអស់នោះមានដូចជា Facebook, YouTube, Wikipedia, Yahoo…។ តែអ្វីដែលគួរអោយចាប់អារម្មណ៌នោះគឺ Surface web ក្តោបក្តាប់ប្រហែលជា ១០% ប៉ុណ្ណោះនូវបណ្តាព័ត៌មានផ្សេងៗ នៅក្នុងអ៊ីធើណែត។

Deep web

Deep web គឺខុសគ្នាពី Dark web សូមកុំមានការយល់ច្រលំ។ Deep web យើងអាចនិយាយបានថា ជាគេហទំព័រដែលមិនត្រូវបានផ្តល់ការអនុញ្ញាតិអោយសាធារណជន ចូលមើលព័ត៌មានផ្សេងៗ បានដោយសេរីនោះទេ។ ហើយសូម្បីតែ កម្មវិធី ឬ គេហទំព័រស្វែងរកដូចជា Google ឬ Bing ក៏មិនអាចចូលមើលទិន្នន័យក្នុងគេហទំព័រ Deep web ទាំងនោះបានដែរ។ ព័ត៌មានទូទៅដែលផ្ទុកក្នុងគេហទំព័រប្រភេទ Deep web នេះភាគច្រើនជា ទិន្នន័យឯកជនសំខាន់ៗ ព័ត៌មានហិរញ្ញវត្ថុផ្សេងៗ។ លើសពីនេះទៅទៀត គេហទំព័រទាំងអស់នោះ ត្រូវបានការពារដោយប្រព័ន្ធសុវត្ថិភាពផ្សេងៗ ហើយទាមទារអោយអ្នកប្រើប្រាស់ ត្រូវមានពាក្យសំងាត់ ឬ លេខកូដច្បាស់លាស់មុន នឹងចូលទៅប្រើប្រាស់បាន។

ជាប្រចាំថ្ងៃ អ្នកប្រើប្រាស់ អ៊ីធើណែតតែងតែចូលប្រើ គេហទំព័រប្រភេទ Deep web នេះសម្រាប់ការងារដូចជា បើកមើលអ៊ីម៉ែល, ចូលមើលគណនីធនាគារផ្ទាល់ខ្លួន ជាដើម។ អ្នកជំនាញបាននិយាយថា Deep web ត្រូវបានប្រើប្រាស់ ឬ ក្តោបក្តាប់ប្រហែលជា 90% នៃព័ត៌មានដែលមានលើ អ៊ីធើណែត។

Dark Web

Dark web គឺជាបណ្តាញដែលព័ត៌មានផ្សេងៗរបស់វាសំងាត់ ហើយមិនអាចអោយ Google Search អាចស្វែងរកបានទេ។

ចំណុចដែលខុសគ្នាស្រឡះរវាង Deep web and Dark web នោះគឺ រាល់សកម្មភាពដែលយើង ធ្វើឡើងនៅក្នុង Dark web គឺសំងាត់ ហើយ អាថ៍កំបាំង ដែលមិនបង្សល់ដានក្រោយពីការប្រើប្រាស់គេហទំព័រណាមួយក្នុង Dark web នេះទេ។ ហើយចំនុចមួយទៀតដែលយើងត្រូវដឹងនោះគឺ គេហទំព័ររបស់ Dark web មិនអាចបើកបានដោយប្រើប្រាស់ Browser ធម្មតាដែលយើងប្រើប្រចាំថ្ងៃនេះបានទេ ដូចជា Chrome, Firefox, Opera…ដោយវាតម្រូវអោយយើងប្រើប្រាស់ Browser ពិសេសមួយដែលមានឈ្មោះថា Tor ហើយ Browser នេះគឺបង្កើតឡើងមកពិសេសសម្រាប់ការ ប្រើប្រាស់ដោយមិនមានបន្សល់ដាន ដែលយើងហៅថា anonymous browsing ។

រឿងមួយទៀតដែលគេស្គាល់ Dark web គឺនៅក្នុងបណ្តាញនេះត្រូវបានគេស្គាល់ថាជាកន្លែងសម្រាប់ ជួញដូរ ឬ លក់របស់មិនស្របច្បាប់ ក្រៅពីនេះគេអាចប្រើប្រាស់បណ្តាញនេះសម្រាប់ការទំនាក់ទំនង ណាមួយដែលសំងាត់។ Dark web ក៏អាចត្រូវបានប្រើប្រាស់ដោយ អ្នកការសែត សម្រាប់អោយពួកគាត់អាច ស្វែងរកព័ត៌មានរសើប ឬ អាថ៍កំបាំងណាមួយដែល ពួកគាត់មិនអាចរកបាននៅផ្នែកខាង Surface web.

តើ Dark web ខុសច្បាប់ឬទេ?

វាជាសំនួរមួយដែលគេច្រើនតែសួរ ខណៈដែលពួកគាត់អាចដឹងហើយថា គេប្រើប្រាស់ Dark web សម្រាប់បម្រើអោយសកម្មភាពខុសច្បាប់មួយចំនួនក៏ដោយ។ តែសម្រាប់ចម្លើយគឺ Dark web មិនខុសច្បាប់ទេ ប្រសិនបើយើងគ្រាន់តែបើមើល ឬ ទាញយកកម្មវិធីកុំព្យូទ័រមួយចំនួន ឬ មើលការបញ្ចេញមតិផ្សេងៗជាដើម។

តែទោះជាយ៉ាងណាក៏ដោយ នៅប្រទេសដូចជា ចិន ត្រូវបានគេដឹងថាមានកម្មវិធី ទប់ស្គាត់មិនអោយយើងអាចប្រើប្រាស់ Tor ដើម្បីចូលទៅមើល Dark web បាននោះទេ។ ហើយក៏មានប្រទេសផ្សេងទៀតដូចជា Russia, Iran, Saudi Arabia ជាដើម។

តើមានសកម្មភាពអ្វីខ្លះ ដែលកើតមានឡើងនៅក្នុង Dark web ដែលអ្នកត្រូវដឹង?

វាដូចជានៅក្នុង Surface web ដែរ, Dark web បានផ្ទុក នឹងចែកចាយព័ត៌មានជាច្រើនប្រភេទ ដែលអ្នកសឹងតែមិនគួរអោយជឿ។ ក្នុងនោះមានដូចជា សកម្មភាពជួញដូរខុសច្បាប់ ការលក់សេវា Hack ផ្សេងៗ។

ព័ត៌មាន ឬ លេខកូដសំងាត់, លេខកាតធនាគារ, ព័ត៌មានដើម្បីចូលប្រើប្រាស់កុងធនាគាររបស់អ្នកក៏អាចត្រូវបានលក់ដូរ ជារៀងរាល់ថ្ងៃផងដែរ។ ហើយការលក់នោះក៏មិនមានតម្លៃថ្លៃប៉ុន្មានដែរ ឧទាហរណ៌ដូចជា Hack Facebook account អាចមានតម្លៃប្រហែល $65, US Social Security number លក់ក្នុងតម្លៃ $2 ហើយនៅមានច្រើនផ្សេងទៀត។

អ្នកអាចប្រើប្រាស់ NORDPASS ដើម្បីស្វែករកថាតើ ព័ត៌មានរបស់អ្នកមានបានបែកធ្លាយទៅក្នុង Dark Web ឬ ក៏អត់?

គន្លឺះសុវត្ថិភាពដើម្បីការពារការបែកធ្លាយទិន្នន័យរបស់អ្នក

ការស្វែងរក ថាតើមានព័ត៌មានឬពាក្យសំងាត់របស់យើង បែកធ្លាយនៅក្នុង Dark web ឬក៏អត់ គឺជារឿងដែលអាចធ្វើទៅបាន។ ដូចដែលយើងបានដឹងពីបណ្តាញព័ត៌មានផ្សេងៗមកហើយថា ការបែកធ្លាយទិន្នន័យ ការលួច Hack យកគណនី សុទ្ធតែធ្លាប់បានកើតឡើងរួចមកហើយ ដូច្នេះហើយការដែរប្រើប្រាស់ ពាក្យសំងាត់ធម្មតាៗ ងាយស្រួលទាយ គឺត្រូវតែបញ្ឈប់ទៅ! ហើយងាកមកប្រើប្រាស់ពាក្យសំងាត់ដែលពិបាកៗ និងមានសុវត្ថិភាពវិញទើបប្រសើរ។

ខាងក្រោមនេះជាការណែនាំខ្លះៗ ក្នុងការបញ្ជៀសការបែកធ្លាយ ឬត្រូវបាលលួចទិន្នន័យដោយយើងមិនបានដឹង។

កុំប្រើប្រាស់ WiFi សាធារណៈដែលយើងមិនដឹងប្រភពច្បាស់លាស់

ប្រសិនបើជៀសវាងបាន សូមកុំប្រើប្រាស់ Wifi ណាដែលអ្នកមើលឃើញថា វាមិនមានលេខសំងាត់ ឬ ហៅថា Wifi សាធារណៈ។ ព្រោះក្រុមចោរបច្ចេកវិទ្យា ឬហៅថា Hacker មានវិធីច្រើនណាស់ក្នុងការ លួចចំលងយកទិន្នន័យរបស់យើង តាមរយៈ Wifi ទាំងអស់នោះ។

តែប្រសិនបើអ្នកចាំបាច់បំផុតក្នុងការប្រើប្រាស់ សូមប្រើប្រាស់ VPN (Virtual Private Network) ដែលសេវា VPN នេះលោកអ្នកអាចរកបានពីបណ្តារក្រុមហ៊ុនផ្សេងៗជាច្រើន ដូចជា NordVPN ក៏មានផ្តល់សេវានេះផងដែរ។ អ្នកអាចមើលបន្ថែមអោយកាន់តែលំអិតអំពី VPN ហើយវាការពារ ការប្រើប្រាស់ អ៊ីធើណែតរបស់អ្នកបានយ៉ាងដូចម្តេចខ្លះ តាមរយៈវេបសាយ NordVPN។

កុំប្រើប្រាស់ ពាក្យសំងាត់ ឬ លេខសំងាត់ តែមួយសម្រាប់វេបសាយច្រើនខុសៗគ្នា

ការប្រើប្រាស់ ពាក្យសំងាត់តែមួយ សម្រាប់គេហទំព័រច្រើន ជារឿងប្រថុយបំផុត។ ដោយសារតែ ប្រសិនបើមាននណារម្នាក់ស្គាល់ពាក្យសំងាត់ ឬ បានឃើញអ្នកវាយបញ្ចូលពាក្យសំងាត់ទាំងនោះ គេអាចនឹងចងចាំវា ហើយយកទៅវាយបញ្ចូលនៅ គណនីផ្សេងៗទៀតរបស់អ្នក បានដោយងាយ។

ប្រើប្រាស់កម្មវិធីគ្រប់គ្រង់ពាក្យសំងាត់

ប្រសិនបើពាក្យសំងាត់ដែរមានសុវត្ថិភាព តែមានអក្សរច្រើនពេកពិបាកចងចាំ ពិបាកក្នុងការទន្ទេញ ហើយពិបាកក្នុងការកត់ត្រាទុក ដូចពាក្យសំងាត់ខាងក្រោមនេះ

VK^e7gm%g@@PhR3M

សូមកុំបារម្មណ៌ លោកអ្នកនៅមានកម្មវិធីសម្រាប់ចងចាំពាក្យសំងាត់សុវត្ថិភាពទាំងអស់នេះ ជូនលោកអ្នករួចជាស្រេច។ កម្មវិធីនេះគឺ NordPass ដែលត្រូវបានរចនាមកដើម្បី ធ្វើការងាររក្សារទុកនូវ ពាក្យសំងាត់របស់អ្នកអោយមានសុវត្ថិភាពបំផុត លើពីនេះទៅទៀត លោកអ្នកអាចបង្កើត ពាក្យសំងាត់ដែល ពិបាកៗ ហើយច្រើនតួអក្សរ សម្រាប់គេហទំព័រ ឬ គណនីផ្សេងៗបាន ដោយងាយ។

ក្រៅពីការងាររក្សារទុកពាក្យសំងាត់ទាំងអស់នេះ NordPass ក៏មានមុខងារ ស្វែងរកទិន្នន័យបែកធ្លាយ ដើម្បីអោយលោកអ្នកដឹងច្បាស់ថាតើ ពីមុនមកលោកអ្នកត្រូវបានគេលួចយក ទិន្នន័យឬ ព័ត៌មានអ្វីខ្លះរួចមកហើយ ឬ ក៏អត់ មុខងារនេះគឺពិសេសមែនទែន។

ជាចុងក្រោយនេះ ក្នុងនាមខ្ញុំផ្ទាល់ជាអ្នកប្រើប្រាស់ និងមានគណនីច្រើនដែលតម្រូវអោយ Login ច្រើនខ្ញុំពិតជាត្រូវការកម្មវិធី NordPass នេះដើម្បីសម្រួលការងារ និងរក្សារសុវត្ថិភាពរបស់ខ្ញុំ។