Khmore

កំហុសទាំង ៦ ដែលអ្នកធ្វើ ការងារឯករាជ្យ បានបង្កើតឡើង ហើយនិងវិធីបង្ការ

ការងារឯករាជ្យ ខ្ញុំគិតថាអ្នកច្បាស់ជាធ្លាប់បានលឺពាក្យនេះ!!! តើអ្នកធ្លាប់គិតទេថាថ្ងៃណាមួយ អ្នកចង់ក្លាយខ្លួនជាអ្នកធ្វើការងារឯករាជ្យ(Freelancer) ឬទេ?

ប្រសិនបើអ្នកធ្លាប់បានគិតពីរឿងនេះ នោះវាក៏ជារឿងដ៏ល្អមួយផងដែរ ព្រោះអ្នកក៏ក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដទៃទៀតដែលគិតចង់ ចាកចេញពីការងារប្រចាំថ្ងៃនៅឯការិយាល័យ ហើយមកធ្វើការងារជា Freelancer។ ធ្វើការជារ Freelancer អ្នកអាចធ្វើការនៅទីណាក៏បាន ពេលណាក៏បាន អោយតែអ្នកគិតថាសមរម្យ ហើយអាចបញ្ចប់ការងារដែលអ្នកបានទទួលយកមកធ្វើ។ ការងារឯករាជ្យ នេះពេញនិយមណាស់នៅក្នុងសហរដ្ឋអាមេរិក។

ទិន្នន័យដែលបានមកពីវេបសាយ backlinko បានបង្ហាញយើងអំពីតួលេខដែលបានមកពីវេបសាយ Freelancer ធំមួយផងដែរគឺ Fiverr ដែរមានអ្នកចំនួនអ្នកប្រើប្រាស់សេវា Freelancer រហូតដល់ 3.42 លាននាក់។

ប្រសិនបើអ្នកជា មានជំនាញខាងសរសេរវេបសាយ សរសេរកូដកម្មវិធី ជាអ្នកសរសេរមាតិកាឬក៏មានជំនាញផ្នែកខាង SEO គឺមានការងារជាច្រើនសម្រាប់អ្នក ប៉ុន្តែប្រសិនបើអ្នកចង់ជោគជ័យលើវិស័យនេះកាន់តែខ្លាំងបន្ថែមទៀត អ្នកគួរតែជៀសវាងអោយបាន នូវសកម្មភាពមួយចំនួន ដែលអាចនឹងធ្វើឱ្យ ការងារឯករាជ្យ របស់អ្នកជួបបញ្ហានាពេលខាងមុខ។

តើ ការងារឯករាជ្យ មានគុណវិបត្តិដែរឬទេ?

ច្បាស់ណាស់ទោះបីជា ​​​ការងារឯករាជ្យ​ ស្តាប់ទៅល្អក៏ពិតមែន តែក៏នៅមានគុណវិបត្តិខ្លះដែរ ក្នុងនោះរួមមាន:

គ្មានអត្ថប្រយោជន៍ការងារ

ខណៈពេលដែលក្លាយជាអ្នកសរសេរប្លុកឯករាជ្យ ឬអ្នកបង្កើតមាតិកា អ្នកបោះបង់អត្ថប្រយោជន៍ការងារពេញម៉ោងដ៏គួរឱ្យទាក់ទាញ។ អ្នកមិនទទួលបានការធានារ៉ាប់រងសុខភាពនិយោជក ប្រាក់ឧបត្ថម្ភវិស្សមកាល ឬប្រាក់បំណាច់ផ្សេងៗទៀត។

នៅដាច់ដោយឡែក

ការងារឯករាជ្យ ច្រើនតែធ្វើអោយអ្នក នៅឆ្ងាយពីមនុស្សទូទៅ ដោយសារតែការងារប្រភេទនេះ ភាគច្រើនគេធ្វើនៅផ្ទះ ឬ នូវហាងការហ្វេ ហើយអ្នកនឹងនូវអង្គុយតែម្នាក់ឯង ដែរធ្វើអោយការទំនាក់ទំនងរបស់អ្នកជាមួយមនុស្សជុំវិញ អាចនឹងកាន់តែឃ្លាតឆ្ងាយ ​ព្រោះ​អ្នក​មិន​មាន​បុគ្គលិក អ្នកគ្រប់គ្រងអ្វីទៀតនោះទេ។

គណនេយ្យភាព

ក្នុងនាមជាអ្នកធ្វើការឯករាជ្យ អ្នកត្រូវទទួលខុសត្រូវចំពោះជោគជ័យ និងបរាជ័យរបស់អ្នក។ អ្នកទទួលខុសត្រូវចំពោះខ្លួនអ្នកផ្ទាល់! ប្រសិនបើអ្នកជាមនុស្សដែរធ្វើការទៅបាន ដោយសារតែមានគេចាំប្រាប់ ឬ ណែនាំទើបអាចធ្វើការបាន នោះការងារបែប Freelancer នេះអាចនឹងមិនស័ក្តសមសម្រាប់អ្នកនោះទេ។

អ្នកខ្លួនឯង និងក្លាយជាអ្នកដែរចាំ លើកទឹកចិត្តអោយខ្លួនឯង ហើយជាអ្នកដែរជំរុញខ្លួនឯងអោយ សម្រេចការងារផ្សេងបាន ដោយខ្លួនឯង ព្រោះមិនមានបុគ្គលិក ឬ មិត្តរួមការងារនៅជិតដើម្បីជំរុញទឹកចិត្តរបស់អ្នកទៀតនោះទេ។

កំហុសខ្លះៗ ដែលអ្នកធ្វើ ការងារឯករាជ្យ ថ្មីថ្មោងបង្កើតដោយខ្លួនឯង

  • ទទួលយកការងារច្រើនពេក ឬអតិថិជនច្រើនពេក
  • ធ្វើ​គ្រាន់​តែ​ល្មម​ទៅ​រួច
  • ព្រមទទួលបានប្រាក់កម្រៃទាបពេក
  • មិនសូវយកចិត្តទុកដាក់សុខភាពខ្លួនឯង
  • អាចនឹងជួបអតិថិជនមិនល្អ
  • ការគ្រប់គ្រងហិរញ្ញវត្ថុមិនល្អ

ខាងក្រោមនេះ ខ្ញុំនិងចូលរួមចែករំលែកបទពិសោធន៌មួយចំនួនដើម្បី អ្នកអាចជៀសវាងបញ្ហាទាំងអស់ខាងលើនេះ

ទទួលយកការងារច្រើនពេក ឬអតិថិជនច្រើនពេកការទទួលយកការងារ

អ្នកគួរតែមានតារាងការងារច្បាស់លាស់ ហើយសម្រេចចិត្តទទួលយកការងារ ឬ អតិថិជន តាមចំនួនសមរម្យមួយ ដែលអ្នកគិតថា អ្នកនិងសម្រេចការងារនោះបាន​តាម ពេលវេលាកំណត់។ ការធ្វើដូច្នេះធ្វើអោយការងារអ្នកបានល្អប្រសើ អតិថិជនសប្បាយចិត្តព្រោះអ្នកសម្រេចការងារបានតាមពេលវេលា ហើយអ្នកអាចនឹងទទួលបានការ ណែនាំ ឬ Review ល្អៗពីអតិថិជនថែមទៀតផង។

ធ្វើ​គ្រាន់​តែ​ល្មម​ទៅ​រួច

ជួនកាលអ្នកធ្វើការងារ តាមតែអ្វីដែលអតិថិជនបានកំណត់ ហើយក៏បញ្ចូនទៅអោយអតិថិជន ជាការស្រេច។ ជាក់ស្តែងការធ្វើបែបនេះមិនខុសទេ តែអ្នកក៏អាចបន្ថែមបន្ថយ ផ្លាស់ប្តូរយោបល់ជាមួយ អតិថិជនបាន ព្រោះជួនការអ្វីដែលពួកគាត់ចង់បាន គឺមិនទាន់ល្អគ្រប់គ្រាន់ តែក្នុងនាមអ្នកជាអ្នកធ្វើការងារនោះរាល់ថ្ងៃអ្នកអាចនឹងដឹងពីកន្លែងខ្លះខាត ហើយអាចស្នើសុំឬបញ្ចេញមតិ បន្ថែមដល់អតិថិជនបាន។ អតិថិជនខ្លះគាត់និងសប្បាយចិត្ត នៅពេលដែរយើងចេះជួយមើលចំនុច ខ្វះខាតរបស់គាត់។

ព្រមទទួលបានប្រាក់កម្រៃទាបពេក

អ្នកអាចគិតថា យកថ្លៃទាប ឬ មានការបញ្ចុះតម្លៃច្រើនៗ អាចជាការទាក់ទាញអតិថិជនមែនទេ? ពេលខ្លះក៏ប្រហែលជាត្រឹមត្រូវ សម្រាប់ការគិតបែបខាងលើនេះ។ តែអ្នកធ្វើបែបនេះ តម្លៃការងាររបស់អ្នកអាចនឹងពិបាកក្នុងការចរចារសម្រាប់ពេលខាងមុខ។ ហើយមួយវិញទៀត ពេលកំពុងធ្វើការ អ្នកអាចនឹងមានអារម្មណ៌ថា ការងារនេះសមនឹងបានកម្រៃច្រើនជាងនេះ អារម្មណ៌បែបនេះ អាចនឹងធ្វើអោយអ្នកធុញ មិនចង់បន្តធ្វើការងារនោះអោយបានល្អ ឬ អ្នកអាចនឹងឈានដល់ការសម្រេចចិត្ត ធ្វើអោយចេះតែបាន។ ដូច្នេះការងារដែរអ្នកបញ្ចូនទៅអតិថិជន អាចនិងមិនល្អ ហើយអតិថិជនអាចនឹងវាយតម្លៃអ្នកបាន។

អតិថិជនល្អ ហើយហ៊ានចាយលុយច្រើន គេចង់បានការងារល្អ លទ្ធផលការងារចេញមកពេញចិត្ត ដូច្នេះប្រសិនបើអ្នកមានសមត្ថភាពហើយ គួរពិចារណាឡើងវិញថា តើគួរបញ្ចុះតម្លៃខ្លួន ហើយឆាប់ការងារចម្រុះ ឬ ក៏រក្សារតម្លៃខ្លួន ហើយយកតែការងារដែរល្អៗ ពីអតិថិជនល្អៗ?

មិនសូវយកចិត្តទុកដាក់សុខភាពខ្លួនឯង

អ្នកធ្វើ ការងារឯករាជ្យ ក៏ជាមនុស្សម្នាក់ផងដែរ អ្នកក៏ត្រូវការពេលសម្រាក លំហែ ឬ ថែទាំសុខភាព មានសុខភាពល្អ មានអ្វីគ្រប់យ៉ាង ហើយសម្រេចការងារផ្សេងៗបាន គ្មានសុខភាព តើអ្នកសម្រេចអីបាន? ដូច្នេះហើយកុំរវល់ធ្វើការ រហូតដល់ភ្លេចថែទាំងខុសភាព។

អ្នកអាចបញ្ចូលសកម្មភាពខាងក្រោមនេះជាមួយការងារជា Freelance របស់អ្នកបាន

  • សម្រាកខ្លីៗ រវាងថ្ងៃធ្វើការរបស់អ្នក។ ដើរលេង លេងហ្គេមកុំព្យូទ័រ ឬទៅកន្លែងហាត់ប្រាណ។
  • ចំណាយពេលវិស្សមកាលពីបីទៅបួនថ្ងៃរៀងរាល់ពីរខែម្តង ដើម្បីធ្វើឲ្យស្រស់ស្រាយ។
  • ផ្លាស់ប្តូរទីតាំងការងាររបស់អ្នកឱ្យបានញឹកញាប់។
  • ញ៉ាំឱ្យបានល្អ និងសម្រាកឱ្យបានច្រើន។
  • ប្រសិនបើមមារញឹកពេក អាចរក Freelance ផ្សេងជួយក៏បាន

អាចនឹងជួបអតិថិជនមិនល្អ

ច្បាស់ណាស់ មិនមែនអតិថិជនសុទ្ធតែល្អ សុទ្ធតែត្រូវនោះទេ។ អ្នកប្រាកដជាជួបជាក់ជាមិនខាន ចំពោះអតិថិជនមិនល្អ។ អតិថិជនខ្លះ នឹងចាប់ផ្តើមកំណត់ពេលវេលា​ ដែលមិនអាចទៅរួច ហើយបន្ថែមការទាមទារច្រើនលើសលុប ពីប្រាក់ដែរពួកគាត់ចំណាយមកលើការងារដែលគាត់ដាក់មក។ អ្នកខ្លះទៀតការងារបានធ្វើរួចហើយ តែព្យាយាមពន្យាពេលបង់ថ្លៃសេវាកម្មការងាររបស់អ្នក ហើយថែមទាំងអាចឈានដល់ ការមិនព្រមបង់ថ្លៃទៀតក៏មាន។

ខាងក្រោមនេះយើងអាចសាកល្បងដោះស្រាយបាន

  • ប្រើប្រាស់កុងត្រាការងារច្បាស់លាស់ មិនមែននិយាយតែមាត់ក៏រួច
  • អាចកំណត់ឬបង្កើតក្រុមអតិថិជន ដែលល្អៗទុក ហើយព្យាយាមចម្រាញ់អតិថិជនអាក្រក់ចេញពីតារាងរបស់យើង
  • ឈប់ទទួលការងារពីអតិថិជនអាក្រក់នោះ គឺជាជម្រើសចុងក្រោយ។

ការគ្រប់គ្រងហិរញ្ញវត្ថុមិនល្អ

ប្រសិនបើអ្នកគ្រប់គ្រងចំណូលមិនបានល្អនោះទេ លុយដែរអ្នករកមកពីការងារជា Freelance ច្បាស់ជាមិនអាចទ្រទ្រង់ចំណាយផ្សេងៗបានទេ ទាំងការចំណាយផ្ទាល់ខ្លួន នឹងការចំណាយសម្រាប់ ទឹក ភ្លើង ឬ របស់ហូបចុកផ្សេងៗ។ អ្នកធ្វើការនៅផ្ទះ អ្នកមានការចំណាយទឹក ភ្លើង ច្រើនជាងការចេញធ្វើការខាងក្រៅ។​ ដូច្នេះហើយត្រូវយកចិត្តទុកដាក់អោយបានម៉ត់ចត់ចំពោះរឿងនេះ។

ជាចុងក្រោយអ្នកគួរតែធ្វើ

  • ព្យាយាមរកវេបសាយ ដែលផ្តល់ការងារ ឯករាជ្យ ហើយចុះឈ្មោះជាសមាជិកដើម្បីរង់ចាំទទួលយកការងារដែលអតិថិជនដាក់អោយ។ វេបសាយក្នុងប្រទេសកម្ពុជាយើងមួយ ដែលល្បីខាងផ្តល់ការងារ ឯករាជ្យនោះគឺ TOVBAN
  • បន្ទាន់សម័យ ឯកសារការងារ ដែលអ្នកបានធ្វើរួចហើយជាលំដាប់ ដើម្បីទុកបង្ហាញដល់ អតិថិជនក្រោយៗ ដើម្បីអោយគាត់បានមើល ស្នាដៃដែរយើងសម្រេចបានពីមុនមក។ អ្នកអាចប្រើប្រាស់ វេបសាយ ឬ ហ្វេសបុក ឬ បង្កើតគេហទំព័រ ផ្ទាល់ខ្លួនមួយក៏បានដើម្បីទុកបង្ហោះស្នាដៃទាំងនោះអោយអតិថិជនបានមើល។
  • ព្យាយាមប្រើប្រាស់បណ្តាញសង្គមអោយបានទូលំទូលាយ ផ្សព្វផ្សាយពីស្នាដៃរបស់យើងដល់មនុស្សទូទៅ។
  • ត្រូវព្យាយាមស្វែងយល់ និងតាមដានមើល មតិរបស់អតិថិជន ដែលគាត់បានឆ្លើយតបមកវិញអំពីការងាររបស់យើង ថាតើយើងបានបង្កើតកំហុសអីឬអត់? ហើយប្រសិនបើខុស តើខុសត្រង់ណា?​ ហើយព្យាយាមកែប្រែកំហុសទាំងនោះ។
  • ប្រសិនបើអ្នកមានមិត្តភក្តិឬបងប្អូនដែលគេណែនាំការងារអោយអ្នក អ្នកគួរមានការតបស្នងវិញ ព្រោះថាថ្ងៃក្រោយគេនឹងនឹកឃើញអ្នក ហើយបន្តរកការងារមកអោយអ្នកបន្តទៀត ជាក់ជាមិនខាន។

អ្នកអាចសិក្សារបន្ថែមអំពីជំនាញ Feelance តាមរយៈមេរៀនខាងក្រោមនេះ

ការងារឯករាជ្យ