ប្រសិនបើយើងនិយាយអំពី អត្ថប្រយោជន៍ របស់គេហទំព័រ នាពេលបច្ចុប្បន្ននេះ, ជាដំបូងយើងត្រូវដឹងថា ឧបករណ៍បច្ចេកវិទ្យាដូចជាទូរស័ព្ទដៃ កុំព្យូទ័រ ដែលដំណើរការដោយប្រព័ន្ធអ៊ីនធឺណិត បានក្លាយជា មិត្តភក្កិដែលជិតស្និទ្ធបំផុតរបស់មនុស្ស ទូទៅរួចស្រាច់ទៅហើយ មិនថាអ្នកជំនួញ អ្នកធ្វើការងារ ឬ សិស្ស និស្សិតនោះទេ គ្រប់គ្នាសុទ្ធតែបានប្រើពេលវេលា សឹងតែមួយថ្ងៃទៅហើយ ក្នុងការប្រើប្រាស់ ឧបករណ៍ឆ្លាតវ៉ៃទាំងនោះ ក្នុងការប្រាស្រ័យទាក់ទងគ្នា ឬធ្វើជំនួញ។
យើងតែងតែឃើញថា អ្នកទាំងអស់នោះ តែងតែយកតាមខ្លួនជារៀងរាល់ថ្ងៃ នូវឧបករណ៍ទំនើបទាំងនោះដើម្បីធ្វើការទំនាក់ទំនង ស្វែងរកព័ត៌មានផ្សេងៗ ទៅតាមតម្រូវការ នឹងការងារប្រចាំថ្ងៃរបស់ពួកគាត់។
ដូច្នេះហើយទើប បណ្ដាក្រុមហ៊ុន ឬអាជីវកម្មជាច្រើនមកហើយ បានផ្សព្វផ្សាយព័ត៌មាន របស់ខ្លួន ទៅតាមគេហទំព័រផ្សេងៗ ដូចជាគេហទំព័រព័ត៌មាន គេហទំព័របណ្ដាញសង្គម ហើយថែមទាំង បង្កើតគេហទំព័រ ផ្ទាល់ខ្លួនដើម្បីធ្វើយ៉ាងណា ឱ្យព័ត៌មាន និងសេវាកម្មទាំងអស់នោះ បានទៅដល់ក្នុងដៃអតិថិជន។
ជាក់ស្ដែងអ្នកដែលប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ មួយចំនួនធំ នាពេលបច្ចុប្បន្ននេះ ខ្ញុំជឿថា នៅពេលដែលគាត់ចង់ស្វែងរកផលិតផល ឬក៏សេវាកម្មអ្វីមួយ ភាគច្រើនគាត់ទាញទូរស័ព្ទដៃ មកស្វែងរកព័ត៌មានទាំងនោះតាមរយៈបណ្ដាញ អ៊ីនធឺណិត, ដែលវាងាយស្រួល ជាជាងការជិះតាមផ្លូវដើររក ផលិតផល ឬសេវាកម្ម ណាមួយនោះ។
នៅក្នុងអត្ថបទមួយនេះ ខ្ញុំនឹងលើកយក គុណសម្បត្តិមួយចំនួន ដែលម្ចាស់អាជីវកម្មខ្នាតតូច ឬមធ្យម គួរតែបង្កើតគេហទំព័រផ្ទាល់ខ្លួនមួយ សម្រាប់ផ្សព្វផ្សាយព័ត៌មាន ដែលទាក់ទង ទៅនឹងផលិតផល ឬសេវាកម្មដែលខ្លួនមាន។ ពីព្រោះថា នាពេលបច្ចុប្បន្ននេះ មនុស្សអាចបញ្ជាទិញកាហ្វេមួយកែវបាន ដោយមិនបាច់ចេញពីផ្ទះផង។
ខាងក្រោមនេះ គឺជាការបង្ហាញពាក្យសំខាន់ៗមួយចំនួនដើម្បី អោយលោកអ្នកបានស្គាល់ និងយល់អំពីអ្វីជា គេហទំព័រ និង Domain name ជាដើម។
ដូចម្ដេចដែលហៅថា Domain name?
Domain name គឺជាអាសយដ្ឋាន ជាក់លាក់របស់គេហទំព័រណាមួយ, អ្នកប្រើប្រាស់ទូទៅអាចចូលស្វែងរក ព័ត៌មាន របស់ក្រុមហ៊ុន ឬអង្គការ ណាមួយ ដោយពួកគេអាចចូលទៅដោយផ្ទាល់តាមរយៈ Domain Name នេះ។
ឧទាហរណ៍ : គេហទំព័រ របស់ក្រុមហ៊ុនលក់ផលិតផលទូទៅមួយមានឈ្មោះថា AliExpress លោកអ្នកអាចចូលទៅមើលព័ត៌មាន និងផលិតផលដែលក្រុមហ៊ុននោះលក់ ដោយផ្ទាល់បានតាមរយៈ ការវាយបញ្ចូល Domain Name: www.aliexpress.com ចូលទៅក្នុង កម្មវិធីរុករក (Chrome, Firefox, Edge…)។
នៅពេលនោះ អ្នកនឹងបានឃើញព័ត៌មាន អំពីផលិតផលប្រើប្រាស់ទូទៅ ដែលមានដាក់តាំងលក់ នៅក្នុងគេហទំព័រ AliExpress មួយនេះ។

សូមបញ្ជាក់ថា រាល់ផលិតផល ដែលមានតាំងលក់នៅក្នុងគេហទំព័រ Aliexpress នេះ លោកអ្នកអាចបញ្ជាទិញទំនិញបានដោយងាយ ហើយទំនិញទាំងអស់នោះ ភាគច្រើនគេអាចដឹកជញ្ជូន យកមកប្រទេសយើងបានថែមទៀតផង។
ដូចម្ដេចដែលហៅថា គេហទំព័រ?
គេហទំព័រ គឺជាទំព័រឌីជីថលមួយ ដែលលោកអ្នកអាចដាក់បញ្ចូលនូវរូបភាព វីដេអូ ព័ត៌មានផ្សេងៗ ដែលទាក់ទងនឹង ផលិតផល សេវាកម្ម អាសយដ្ឋានទំនាក់ទំនង ឬព័ត៌មានអ្វីក៏បានដែលអ្នកចង់បញ្ចូលទៅក្នុងនោះ ហើយក្រោយការ បង្កើតគេហទំព័រ នេះ អតិថិជន ឬអ្នកប្រើប្រាស់ អាចបើកមើលដោយប្រើ កុំព្យូទ័ររឺស្មាតហ្វូន ដែលបានភ្ជាប់អ៊ីនធឺណិត។
កម្មវិធីដែលអាចបើកមើលគេហទំព័របាន ដែលយើងចាំបាច់ត្រូវបញ្ចូល នៅក្នុងកុំព្យូទ័រឬស្មាតហ្វូន មានឈ្មោះដូចជា Chrome, Firefox, Opera, Edge, Brave, Safari និងមានច្រើនទៀត។ អ្នកអាចប្រើប្រាស់មួយណាក៏បាន។
គេហទំព័រត្រូវបានសរសេរឡើងដោយ ភាសាកូដដូចជា html, css, php, javascript និងភាសាកូដដ៏ទៃផ្សេងទៀតច្រើនបញ្ចូលគ្នា។
អត្ថប្រយោជន៌ នៃការង្កើតគេហទំព័រ
បង្ហាញវត្តមានអាជីវកម្មរបស់អ្នក នៅក្នុងពិភពឌីជីថល
ជារៀងរាល់ថ្ងៃនេះ រឿងដំបូងដែលមនុស្សទូទៅធ្វើ នៅពេលដែលពួកគាត់ចង់ដឹងព័ត៌មានអំពី អាជីវកម្មសេវាកម្ម ឬផលិតផលណាមួយ គឺពួកគាត់តែងតែទៅរកមើលនៅតាមគេហទំព័រ តាមរយៈអនឡាញ ជាមុនសិន។ មិនថាគេឬខ្ញុំទេ ពីព្រោះថាមើលតាមអនឡាញ ងាយស្រួលជាងយើងជិះដើររកមើលផ្ទាល់ ហើយការមើលតាមអនឡាញនេះ ធ្វើឲ្យយើងចំណេញពេលវេលាច្រើនទៀតផង។
ហើយប្រសិនបើអ្នកមានក្រុមការងារ ដែលគ្រប់គ្រងគេហទំព័របានល្អ និងច្បាស់លាស់នោះ អត្ថប្រយោជន៍ របស់គេហទំព័រ ដែលលោកអ្នកអាច ទទួលបានមានដូចជា ការដាក់រូបភាពផ្សេងៗ របស់ផលិតផល ឬក៏សេវាកម្ម ហើយដាក់បន្ថែមនូវមតិល្អៗ ដែលទទួលបាន ពីអតិថិជន លើសពីនេះទៅទៀត ក៏អាចដាក់បន្ថែម ទីតាំងច្បាស់លាស់នៃអាជីវកម្មរបស់អ្នក ហើយនិងព័ត៌មានទំនាក់ទំនងផ្សេងៗដែលអ្នកគិតថាចាំបាច់សម្រាប់អតិថិជន ក្នុងការទំនាក់ទំនង, ការមានព័ត៌មានជាក់លាក់និង ភាពងាយស្រួលក្នុងការស្វែងរក បែបនេះ វាក៏ជាផ្នែកមួយដែលធ្វើឲ្យអតិថិជនអាចគិតថា ជំនួញរបស់អ្នក គឺជាជំនួញដែលគួរឲ្យទុកចិត្ត និងជាជំនួញបែបស្តង់ដាថែមទៀតផង។
អ្វីដែលពិសេសនៅត្រង់ចំណុចនេះគឺ ប្រសិនបើដៃគូប្រកួតប្រជែងរបស់អ្នកមិនមានគេហទំព័រទេនោះ អ្នកនឹងឈានមុនគេមួយជំហាននៅត្រង់ចំណុចនេះ ក្នុងការចាប់យកអតិថិជនពីបណ្តាញអ៊ីធើណិត។
ចាប់យកអតិថិជន មិនថាថ្ងៃឈប់សម្រាក ឬ ពេលយប់ជ្រៅយ៉ាងណា
ត្រង់ចំណុចនេះគឺចង់បញ្ជាក់ថាក្រោយការ បង្កើតគេហទំព័រ រួចហើយគេហទំព័រមួយនេះ នឹងនាំយកព័ត៌មានអាជីវកម្ម របស់អ្នកអោយដំណើរការ ៣៦៥ ថ្ងៃក្នុងមួយឆ្នាំ ហើយ ២៤ ម៉ោងក្នុងមួយថ្ងៃ ដូច្នេះហើយមិនថាអតិថិជនគាត់ទំនេរម៉ោងណា ឬគាត់ចង់ស្វែងរកព័ត៌មាន ដែលទាក់ទងនិងអាជីវកម្មរបស់អ្នកនៅពេលណានោះទេ គឺគាត់អាចស្វែងរកបានជានិច្ច។
ជាទូទៅហាងរបស់អ្នក ជាក់ស្ដែងគឺបិទនៅម៉ោង ៧-៨ យប់ ក៏ប៉ុន្តែ គេហទំព័ររបស់ហាងអនឡាញរបស់អ្នកនៅតែបើកបម្រើ អតិថិជនបានជានិច្ច។ អតិថិជន ក៏អាចបញ្ជាទិញទំនិញ ឬ មើលព័ត៌មានទូទៅ អាជីវកម្មរបស់អ្នកបាន ហាក់ដូចជាអ្នកកំពុងតែមានអ្នកឈរចាំរៀបរាប់ លក់ផលិតផលទាំងនោះ២៤ម៉ោង ដោយមិនសម្រាកដូច្នេះដែរ។
ការចំណាយទូទៅសម្រាប់ បង្កើតគេហទំព័រ
ប្រសិនបើអ្នកគ្រាន់តែចង់បង្កើតគេហទំព័រ សម្រាប់ផ្ដល់ព័ត៌មាន ឬ ទីតាំងទំនាក់ទំនងធម្មតាៗ ដែលមិនមានការស្មុគស្មាញច្រើន ដូចគេហទំព័រលក់ទំនិញធំៗទេនោះ ការចំណាយក្នុងការធ្វើគេហទំព័រព័ត៌មានបែបនេះ គឺមិនលើសពី ២០០ ដុល្លារទេក្នុងមួយឆ្នាំ។
លោកអ្នកអាច ចុះត្រង់នេះ ដើម្បីចូលទៅមើល តារាងតម្លៃ និងកញ្ចប់សេវាកម្ម របស់ក្រុមហ៊ុន HostGator ដែលជាក្រុមហ៊ុនលក់ សេវាកម្ម សម្រាប់អោយយើង អាចបង្ហោះគេហទំព័រ ដែលបានរចនាហើយទៅលើអ៊ីធើណិត។ ជាមួយគ្នានេះផងដែរ លោកអ្នកអាចប្រើប្រាស់ កូប៉ុងកូដ SNAPPY ដើម្បីទទួលបានការបញ្ចុះតម្លៃ ២០ភាគរយ ហើយនិងទទួលបាន Domain Name ដោយមិនគិតថ្លៃសម្រាប់ឆ្នាំដំបូង នៃការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន HostGator មួយនេះ។
អត្ថបទពីមុនខ្ញុំក៏ធ្លាប់បានសរសេរអំពីការ បង្កើតគេហទំព័រ នេះផងដែរ ដូច្នេះលោកអ្នកអាចចូលទៅអាននៅក្នុង អត្ថបទមួយនេះ ដើម្បីស្វែងយល់បន្ថែមទៀតក៏បាន។
មកដល់ត្រង់ចំណុចនេះ អ្នកអាចនឹងគិតថា តើសាកសមទេក្នុងការចំណាយលុយប្រហែល ២០០ ដុល្លារក្នុងមួយឆ្នាំ ទៅបង្កើតគេហទំព័រមួយ គ្រាន់តែផ្ដល់ព័ត៌មាន? តើអ្នកមានដឹងទេថា មានមនុស្សនៅជុំវិញអ្នកចំនួនប៉ុន្មាននាក់ហើយ ដែលមានទូរស័ព្ទឆ្លាតវៃ ឬ កុំព្យូទ័រដើម្បីប្រើប្រាស់ និងស្វែងរកព័ត៌មានផ្សេងៗ?
ខាងក្រោមនេះ គឺជាទិន្នន័យឆ្នាំ ២០២០ អំពីចំនួនអ្នកប្រើប្រាស់ អ៊ីធើណិត នៅប្រទេសកម្ពុជាយើង ដែលខ្ញុំបានដកស្រង់ចេញមកពីគេហទំព័រ: DataReportal
ក្នុងនោះគេបានបង្ហាញថា:
- ចំនួនប្រជាជនកម្ពុជាមានប្រមាណជា ១៦.៦០ លាននាក់
- ចំនួនទូរស័ព្ទដែលបានភ្ជាប់ទំនាក់ទំនង មានប្រមាណជា ២១.២៤ លាន
- ចំនួនអ្នកប្រើប្រាស់ បណ្តាញអ៊ីធើណិត ៩.៧០ លាននាក់
- ចំនួនអ្នកប្រើប្រាស់ បណ្តាញសង្គម មានប្រមាណជា ៩.៧០ លាននាក់
សម្រាប់ព័ត៌មានលំអិត លោកអ្នកអាចមើលបន្ថែមនៅ SlideShare ខាងក្រោមនេះបាន:
នាសម័យព័ត៌មានវិទ្យាបែបនេះ ព័ត៌មានគឺដើរតួយ៉ាងសំខាន់ ក្នុងការទាក់ទាញចំណូល សម្រាប់អាជីវកម្ម មិនថាតូច មធ្យម ឬ ធំ នោះទេ។ មានព័ត៌មាន ទើបមានទំនាក់ទំនង មានទំនាក់ទំនង ទើបមានចរន្តសាច់ប្រាក់។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថាការចំណាយប្រមាណជា ២០០ដុល្លារក្នុងមួយឆ្នាំ ដើម្បីទទួលយក អត្ថប្រយោជន៍ របស់គេហទំព័រ ក្នុងការផ្លាស់ប្តូរ បែបបទនៃការផ្សព្វផ្សាយ អាជីវកម្ម អាចជាជម្រើសរបស់អ្នកក្នុងការចាប់ផ្តើមធ្វើ នាឆ្នាំថ្មីនេះ។
ក្រោយពីបានអានអត្ថបទនេះរួចហើយ ខ្ញុំគិតថា អ្នកនឹងបើកចិត្តឲ្យទូលាយក្នុងការ ពង្រីកវិសាលភាពនៃការគ្រប់គ្រង និងផ្សព្វផ្សាយអាជីវកម្មរបស់អ្នក អោយកាន់តែទាន់សម័យ និងជាពិសេស អោយបានសមស្របទៅនឹង សម័យបច្ចេកវិទ្យា និងអ៊ីនធឺណិត ដែលកំពុងដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ បរិបទរស់នៅរបស់ប្រជាជនក្នុងប្រទេសយើង និងទូទាំងសកលលោកផង។