Khmore

Jack Ma: មេរៀនជីវិត ៥ចំនុច ដែលយើងអាចរៀនពីគាត់

Jack Ma គឺជាម្ចាស់ក្រុមហ៊ុនម្នាក់ ក្នុងចំណោមម្ចាស់ក្រុមហ៊ុនដ៏ទៃទៀត ក្នុងក្រុមហ៊ុន Alibaba។ នៅពេលគាត់បានចូលរួមកម្មវិធីមួយ នៅឯ Clinton Global Initiative នៅទីក្រុង New York នាពេលនោះគាត់បានចែករំលែកបទពិសោធន៍ខ្លះ នៃមេរៀនជីវិតរបស់គាត់ ដែលជំរុញអោយគាត់ ទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ។

Jack Ma គឺជានណា?

Jack Ma គឺលោកមានឈ្មោះពិតថា Ma Yun កើតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៦៤ នៅឯ Hangzhou ដែលជាតំបន់ក្រីក្រមួយក្នុងប្រទេសចិន។ គាត់មានបងប្រុស និងប្អូនស្រីពៅ និងធំធាត់ឡើង ចំពេលដែលចិនកុម្មុយនិស្តកាន់តែឯកោឆ្ងាយពីលោកខាងលិច ដូច្នេះហើយគ្រួសាររបស់គាត់គឺគ្មានប្រាក់នោះទេ។ លោក Ma កាលនៅរៀន គឺមិនត្រូវគ្នាជាមួយមិត្តប៉ុន្មានទេ ដោយគាត់តែងតែមានការឈ្លោះគ្នា អាចឈានដល់ការវាយតប់ទៀតផង។ កាលពីនៅតូចគាត់ចូលចិត្តដើររក/ជល់ចង្រិតខ្លាំងណាស់ ហើយគាត់អាចដឹងពីទំហំ និងប្រភេទ ដោយគ្រាន់តែបានស្ដាបសំឡេង។

រឿងដែលគាត់អាចចេះភាសាអង់គ្លេស គឺដោយសារកាលពីឆ្នាំ១៩៧២ ប្រធានាធិបតីអាមេរិក Richard Nixon បានទៅប្រទេសចិន ហើយបានប្រែក្លាយស្រុក Hangzhou ដែលជាស្រុកកំណើតរបស់គាត់ប្រែជាគោលដៅទេសចរណ៍ ដែលធ្វើឱ្យគាត់អាចចាប់ផ្ដើមការងារជាអ្នកនាំផ្លូវ ដើម្បីដូរយកលុយមករៀនភាសាអង់គ្លេស ហើយឈ្មោះថា​ «Jack» គឺជាឈ្មោះក្រៅដែលមិត្តជាបរទេសដាក់ឱ្យគាត់។ បន្ទាប់ពីបានរៀនចប់ថ្នាក់វិទ្យាល័យ គាត់ក៏បន្ដចូលមហាវិទ្យាល័យ និងបានប្រឡងធ្លាក់ ២ដង ប៉ុន្តែព្យាយាមជាលើកទី៣ បានសម្រេច។

អានលំអិតអំពីប្រវត្ថិគាត់បន្តទៀតនៅ Khmernote

ខាងក្រោមគឺជាការបកប្រែក្រៅផ្លូវការរបស់ខ្ញុំតែប៉ុណ្ណោះ ដើម្បីអោយអ្នកអានទាំងអស់គ្នាអាចយល់បាន ហើយផ្នែកខាងក្រោមខ្ញុំក៏បានដាក់ប្រភពនៃអត្ថបទ សម្រាប់បងប្អូនណាដែលគាត់ចង់ស្វែករកប្រភពដើម។

ខាងក្រោមនេះគឺជាការចែករំលែក មេរៀនជីវិត ៥ចំនុច ដែលយើងអាចរៀនពីគាត់បាន:

គិតទុកជាមុន

គាត់បានលើកឡើងថា “ជោគជ័យថ្ងៃនេះ គឺមិនមែនដោយសារយើងធ្វើការងារបានល្អនៅថ្ងៃនេះនោះទេ” គឺគាត់មានក្តីស្រម៉ៃតាំងពី ១៥ឆ្នាំមុនមកម្ល៉េះ។

លុយមិនមែនជាសុភមង្គលនោះទេ វាគឺជាការទទួលខុសត្រូវ

គាត់បាននិយាយថា “ពេលដែលគាត់បញ្ចប់ការសិក្សា គាត់អាចរកលុយបាន ២០ដុល្លារ ក្នុងមួយខែ ដែលវាជារឿងមួយដ៏អស្ចារ្យ”។ គាត់បានបន្តទៀតថា នៅពេលដែលអ្នកមានលុយ ១លានដុល្លារ អ្នកគឺជាមនុស្សដែលមានសំណាង។ នៅពេលដែលអ្នកមានលុយ ១០លានដុល្លារ អ្នកនិងមានបញ្ហា ហើយមានរឿងដែលគួរអោយឈឺក្បាលច្រើន។ នៅពេលដែលអ្នកមានលុយច្រើនជាង ១ពាន់លានដុល្លារ ឬ រយលានដុល្លារ វាគឺជាការទទួលខុសត្រូវដែលអ្នកមាន។ វាគឺជាទំនុកចិត្តរបស់អ្នកដ៏ទៃចំពោះអ្នក ក៏ព្រោះតែអ្នកទាំងអស់នោះ ជឿជាក់ថាអ្នកនិងអាចប្រើប្រាស់ ឬ ចំណាយលុយទាំងអស់នោះល្អជាងអ្នកដ៏ទៃផ្សេងទៀត។

ការរំពឹងទុក នូវអ្វីដែលអ្នកមិនអាចរំពឹងទុកបាន

“Life is like a box of chocolates,” ជីវិតប្រៀបដូចជាប្រអប់ស្ករសូកូឡា។ ប្រយោគនេះគាត់បាយកចេញពីភាពយន្តមួយដែលមានឈ្មោះថា Forrest Gump។ អ្នកនិងមិនដឹងថា តើអ្នកនិងជួបអ្វីឬទទួលបានអ្វីនោះទេ។

អ្នកមិនចាំបាច់មានទំនាក់ទំនងពិសេស ដើម្បីសម្រេចជោគជ័យនោះទេ

នៅត្រង់ចំនុចនេះ គាត់បាននិយាយថា គាត់មិនមានឳពុកជាអ្នកមាននោះទេ ហើយក៏មិនមានពូ ជាអ្នកមានអំណាច និង ឥទ្ធិពលនោះដែរ។ លោក Ma គាត់ចាប់ផ្តើមបង្កើត Alibaba ចេញពីក្នុងបន្ទប់ស្នាក់នៅរបស់គាត់តែប៉ុណ្ណោះ។ គាត់បានបន្ថែមទៀតថា “យើងគ្រាន់តែមាន អតិថិជនដើម្បីគាំទ្រយើងតែប៉ុណ្ណោះ” ។

ដើម្បីផ្លាស់ប្តូរពិភពលោក, ត្រូវវិនិយោគជាមួយយុវជន

“អាថ៍កំបាំងនៅទីនេះគឺ ផ្តល់ជំនួយ ជួយដល់អ្នកដែលចង់ជោគជ័យ” Jack Ma គាត់បានបន្ថែមថា “ការជួយយុវជន ការជួយអ្នកដែលទើបនិងចាប់ផ្តើមតូចតាច។ អ្នកទើបនិងចាប់ផ្តើម និងរីកលូតលាស់ទៅជាធំដុំបាន។ យុវជនក្មេងៗទាំងនោះ និងមានគ្រាប់ពូជដែលអ្នកបានដាំនៅក្នុង ខួរក្បាលរបស់ពួកគាត់ ហើយពេលពួកគាត់រីកចម្រើនធំលូតលាត់ ពួកគាត់នោះហើយជាអ្នកផ្លាស់ប្តូរ ពិភពលោក។

អត្ថបទដកស្រងមកពី: Time.com