Khmore

រៀបចំជីវិតចុងក្រោយរបស់យេីង…

ខ្ញុំបានជួបប្រទះប៉ុស្តមួយក្នុងកម្មវិធីកំសាន្ត Tiktok របស់ love.stories46, គាត់បានសរសេររៀបរាប់អំពីការរៀបចំជីវិតនៅពេលដែលយើងឈានដល់វ័យចំណាស់។ ខាងក្រោមនេះគឺជាសំណេររបស់គាត់ ដែលខ្ញុំបានទទួលការអនុញ្ញាត្តិក្នុងការចែករំលែកបន្តដល់មិត្តអ្នកអានរបស់យើងនៅក្នុងគេហទំព័រ kh.social នេះ!!!

Image by Sasin Tipchai from Pixabay

១.នៅពេលដែលយេីងចាស់ទៅ​ យេីងត្រូវមានផ្ទះតូចមួយរស់នៅសមល្មមដាច់ដោយឡែកពីកូនចៅរបស់យេីង ។

២.យេីងត្រូវមានប្រាក់បម្រុងសម្រាប់ចាយវាយសម្រាប់ខ្លួនយេីង ។

៣.យេីងមិនត្រួវពឹងផ្អែកទាំងស្រុងទៅលេីពាក្យសន្យារបស់កូនចៅថា​ កូននឹងចិញ្ចឹម​ និងមិនបោះបង់ចោលឪពុកម្ដាយនោះទេ​ ព្រោះនៅពេលដែលយេីងកាន់តែចាស់​ បន្ទុករបស់កូនយេីងក៏កាន់តែធ្ងន់ដែរ ។

៤.យេីងត្រូវរក្សាទំនាក់ទំនងញាតិមិត្តកុំឲ្យដាច់​ ជាពិសេសអ្នកដែលមានអាយុច្រេីនជាងយេីង ។

៥.យេីង​ឈប់ប្រៀបធៀបជីវិតចុងក្រោយរបស់យេីងទៅនឹងជីវិតរបស់អ្នកដទៃទៀតទៅ ។

៦.យេីង​ឈប់ខ្វាយខ្វល់និងលូកលាន់ជីវិតរបស់កូនទៀតទៅ​ ទុកឲ្យពួកគេសម្រេចចិត្ត​ និងរស់នៅទៅតាមរបៀបពួកគេទៅចុះ ។

៧.យេីងមិនត្រូវប្រេីភាពចាស់ជរារបស់យេីងមកធ្វេីជាលេស​ និងការតម្អូញតម្អែររបស់យេីង​ ដេីម្បី​ឲ្យគេអាណិតអាសូរ​ ឲ្យគេយកចិត្តទុកដាក់​ និងឲ្យគេខ្វាយខ្វល់នឹងយេីងសោះឡេីយ ។

៨.យេីងអាចស្ដាប់នូវការលេីកឡេីងនូវមតិយោបល់របស់អ្នកដទៃ​បាន ប៉ុន្តែយេីងត្រូវធ្វេី​ និងសម្រេចចិត្តទៅតាមសតិសម្បជញ្ញៈ​ និងភាពឯករាជ្យរបស់យេីងផ្ទាល់ ។

៩.ដាច់ខាតកុំចូលនិវត្តន៍ឲ្យសោះ​ វាមានន័យថា​ យេីងត្រូវតែបំពេញកិច្ចការងារធ្ងន់ឬស្រាលទៅតាមលទ្ធភាព​ និងទៅសមត្ថភាពរបស់យេីង​ ដេីម្បីកុំឲ្យយេីងស្ពឹកស្រពន់ទន់ខ្សោយដោយសារតែភាពអសកម្មរបស់យេីងឲ្យសោះ ។

រូបភាពតាំងនៅខាងមុខបានមកពី: 小爱 辜 from Pixabay