Khmore

គេហទំព័របណ្តាញសង្គមចំនួន 12 មុនពេល Facebook ចាប់កំណើត…

គេហទំព័រ Facebook ខ្ញុំគិតថាអ្នកដែលបានអានអត្ថបទនេះ ច្បាស់ជាស្គាល់ជាក់ជាមិនខាន។ គេហទំព័រមួយនេះមានអ្នកប្រើប្រាស់រហូតដល់ទៅជិត 3 ពាន់លាននាក់ ហើយក៏បានក្លាយជាវេទិកាសង្គម ឬ ហៅថាបណ្តាញសង្គមដ៏ធំបំផុតរបស់ពិភពលោក។ ស្ទើរតែពាក់កណ្តាលនៃភពផែនដីទាំងមូល ឥឡូវនេះត្រូវបានចុះឈ្មោះនៅលើ Facebook ។

ដោយសារតែចំនួនអ្នកប្រើប្រាស់ច្រើនយ៉ាងនេះហើយ ទើបយើងអាចដឹងថាចំណូលនៃបណ្តាញសង្គមយក្សមួយនេះ ពិតជាមិនធម្មតាទេ! Facebook បានផ្លាស់ប្តូរទៅជាឈ្មោះ Meta កាលពីខែតុលា ឆ្នាំ ២០២១។

គិតត្រឹមតែក្នុងឆ្នាំ 2021, Meta រកបានប្រាក់ចំណូលជិត 117 ពាន់លានដុល្លារ ដែលភាគច្រើនបានមកពីការផ្សាយពាណិជ្ជកម្មដែលបង្ហាញនៅលើ Facebook និង Instagram (Instagram ត្រូវបាន Facebook ទិញយកតម្លៃកំណត់ 1 ពាន់លានដុល្លារ កាលពីឆ្នាំ 2012)។

ហើយទោះបីជា Facebook គឺជាបណ្តាញសង្គមដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះក៏ដោយ ក៏វាមិនមែនជាបណ្តាញទីមួយដែរ គឺថាមុនពេលដែល Facebook ចាប់កំណើតមក ក៏មានបណ្តាញសង្គមផ្សេងទៀតជាច្រើន ក្នុងនោះខ្ញុំផ្ទាល់ធ្លាប់បានប្រើប្រាស់គឺ hi5, ខ្ញុំមិនច្បាស់ថាមិត្តអ្នកអាននៅទីនេះ ធ្លាប់បានប្រើប្រាស់ឬអត់នោះទេ ក៏ប៉ុន្តែ កាលជំនាន់ខ្ញុំនោះស្គាល់ត្រឹមតែ hi5, myspace.

នៅពេលដែល លោក Zuckerberg បានចាប់ផ្តើម ដំណើរការគេហទំព័រ Facebook របស់គាត់ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមថ្នាក់នៃសាលា Harvard របស់គាត់កាលពីឆ្នាំ 2004 ពេលនោះគាត់កំពុងប្រកួតប្រជែងជាមួយនឹងគេហទំព័របណ្តាញសង្គមផ្សេងទៀត ដែលមានអ្នកប្រើប្រាស់រាប់សិបលាននាក់រួចទៅហើយ។

ប៉ុន្តែ​តើ​ក្រុមហ៊ុន​ណា​ខ្លះ​ដែល​បាន​បើក​ដំណើរការ​មុន Facebook? ហើយ​ហេតុ​អ្វី​បាន​ជាក្រុមហ៊ុនខ្លះ​បរាជ័យ​?

មកដល់ត្រឹមចំណុចនេះ ខ្ញុំនឹងចែករំលែកដល់អ្នកអានរបស់យើង អំពីក្រុមហ៊ុនបណ្តាញសង្គមចំនួន 12 ដែលបានចាប់ផ្តើមមុន ឬអំឡុងពេលដូចគ្នាជាមួយ Facebook (តម្រៀបតាមឆ្នាំដែលពួកគេបានបង្កើត)។

១- Classmates.com

  • Headquarters: Seattle, Washington, United States
  • Founder(s): Randy Conrads
  • Year Founded: 1995
  • Year Closed: still active

២- Bolt.com

  • Headquarters: New York City, New York, United States
  • Founder(s): Dan Pelson, Jane Mount
  • Year Founded: 1996
  • Year Closed: 2008

៣- SixDegrees.com

  • Headquarters: New York City, New York, United States
  • Founder(s): Andrew Weinreich
  • Year Founded: 1996
  • Year Closed: 2000

៤- Friends Reunited

  • Headquarters: London, England, United Kingdom
  • Founder(s): Julie Pankhurst, Steve Pankhurst
  • Year Founded: 2000
  • Year Closed: 2016

៥- Habbo

  • Headquarters: Helsinki, Finland
  • Founder(s): Sampo Karjalainen, Aapo Kyrölä
  • Year Founded: 2000
  • Year Closed: still active

៦- Friendster

  • Headquarters: Sunnyvale, California, United States
  • Founder(s): Jonathan Abrams
  • Year Founded: 2002
  • Year Closed: 2015

៧- LinkedIn

  • Headquarters: Sunnyvale, California, United States
  • Founder(s): Reid Hoffman; ‎Eric Ly
  • Year Founded: 2002
  • Year Closed: still active

៨- Myspace

  • Headquarters: Beverly Hills, California, United States
  • Founder(s): Brad Greenspan, Chris DeWolfe, Tom Anderson
  • Year Founded: 2003
  • Year Closed: still active

៩- Second Life

  • Headquarters: San Francisco, California, United States
  • Founder(s): Philip Rosedale
  • Year Founded: 2003
  • Year Closed: still active

១០- Hi5

  • Headquarters: San Francisco, California, United States
  • Founder(s): Ramu Yalamanchi, Akash Garg
  • Year Founded: 2003
  • Year Closed: still active

១១- Orkut

  • Headquarters: Mountain View, California, United States
  • Founder(s): Orkut Büyükkökten
  • Year Founded: 2004
  • Year Closed: 2014

១២- Digg

  • Headquarters: New York City, New York, United States
  • Founder(s): Kevin Rose
  • Year Founded: 2004
  • Year Closed: still active