Khmore

រកលុយអនឡាញ ដោយប្រើវិធីសាស្រ្តពេញនិយមទាំង ៣

រកលុយអនឡាញ ពាក្យនេះ ត្រូវបានគេស្វែងរកពាសពេញអ៊ីធើណេត ហើយចំពោះចម្លើយដែលទទួលបានពី គេហទំព័រស្វែងរកទាំងនោះវិញ គឺមានច្រើនបែប ច្រើនវិធីណាស់ តែបើមើលអោយបានដិតដល់ និងលំអិត ខ្ញុំផ្ទាល់គិតថា មិនមានអ្វីខុសគ្នាទេដែល វិធីរកលុយ នោះគឺនៅមិនឆ្ងាយពី ការទទួលលក់ឥវ៉ាន់បន្ត (Drop Shipping), ការលក់បែបទីផ្សាររួម (Affiliate Marketing) និងការដាក់តាំងផលិតផល ឬសេវាកម្ម លក់លើគេហទំព័រដោយផ្ទាល់ (E-Commerce)។

១. ការលក់ឥវ៉ាន់បន្ត

ការលក់របៀបនេះគឺពេញនិយមបំផុត នៅតាមបណ្តាគេហទំព័រល្បីមួយចំនួននៅក្រៅប្រទេស ដែលមានដូចជា គេហទំព័រ eBay.com ជាដើម។ ទំនិញខ្លះ ដែលអ្នកបានទិញ នៅគេហទំព័រ eBay គឺមិនមែនម្ចាស់ដើមជាអ្នកលក់នោះទេ គឺគាត់គ្រាន់តែយករូបភាពទំនិញនោះ យកមកដាក់តាំងដើម្បីលក់នៅ eBay រួចហើយនៅពេលដែលមានការបញ្ជារទិញ អ្នកដែលយករូបមកប៉ុស្តនោះក៏ បញ្ជារទិញបន្តទៅម្ចាស់ដើមមួយទៀត ហើយម្ចាស់ដើមនោះ ក៏រៀបចំផ្ញើទំនិញនោះ ទៅអោយអតិថិជនដែលបានបញ្ជារទិញ។ ព័ត៌មានផ្សេងៗ ដែលទាក់ទងនិងម្ចាស់ដើមនៃផលិតផលនោះ មិនត្រូវបានបង្ហាញដល់អតិថិជនទេ។ អតិថិជនឃើញត្រឹមព័ត៌មានរបស់អ្នកលក់បន្ត តែប៉ុណ្ណោះ។

អត្ថប្រយោជន៍

ការធ្វើជាអ្នកលក់បន្តបែបនេះ (Drop Shipping) មានអត្ថប្រយោជន៍ច្រើនយ៉ាង ដូចជាយើងមិនតម្រូវអោយមានហាងពិតប្រាកដនោះទេ មិនបាច់មានផលិតផលស្តុកទុកទៀតផង។ ចំពោះទុនចំណាយក៏ដូចគ្នា អ្នកមិនចាំបាច់មានទុនចំណាយច្រើនសម្រាប់ធ្វើការងារនេះទេ ព្រោះអ្វីដែលអ្នកត្រូវធ្វើនោះគឺ ចូលទៅគេហទំព័រល្បីៗដូចជា AliExpress, Banggood ឬ Amazon ជាដើម ហើយបន្ទាប់មកយករូបភាពទំនិញណាមួយ យកមកដាក់តាំងលក់នៅគេហទំព័រលក់ទំនិញផ្សេងទៀតជាការស្រេច។ ចំពោះតំលៃទំនិច គឺស្រេចតែអ្នកចង់ដាក់ អ្នកដាក់តំលៃប៉ុន្មានដើម្បីចំណេញក៏បាន អោយតែអ្នកគិតថាសមរម្យ ដូច្នេះហើយវិធី Drop Shipping នេះ អាចចាត់ទុកបានថា ជាវិធីសាស្ត្រពេញនិយមបំផុតផងដែរ។

២. ទីផ្សាររួម ឬ Affiliate Marketing

នៅក្នុងគេហទំព័រ AffCam បានបង្ហាញច្រើនមកហើយ ទាក់ទងទៅហ្នឹងការ រកលុយអនឡាញ និងការ ធ្វើទីផ្សាររួមនេះ ឬ ហៅថា Affiliate Marketing។ ដូចទៅនិង Drop Shipping ដែលត្រង់ថា អ្នកមិនចាំបាច់ចំណាយលុយ កាត់ស្តុកឥវ៉ាន់មកដាក់លក់នោះទេ ដោយអ្នកគ្រាន់តែទៅចុះឈ្មោះ ធ្វើជាអ្នកលក់ អោយផលិតផលណាមួយ ឬ សេវាកម្មណាមួយក៏បាន ដែលគេមានផ្តល់សេវា Affiliate ហើយក្រោយពេល គេយល់ព្រមអោយអ្នកធ្វើជា អ្នកលក់អោយគេរួចហើយ អ្នកនិងទទួលបាន តំណរភ្ជាប់ពិសេសមួយ សម្រាប់អោយអ្នកយកទៅ ផ្សព្វផ្សាយដើម្បីលក់ផលិតផល។

អ្នកអាចផ្សព្វផ្សាយពាណិជ្ជកម្ម ឬ អ្នកអាចលក់ដោយវីធីណាក៏បាន អោយតែមានគេចុចលើតំណរភ្ជាប់នោះ រួចហើយបញ្ជារទិញទំនិញណាមួយក្នុងគេហទំព័រ ទំនិញដែលអ្នកធ្វើ Affiliate នោះ អ្នកនិងបានកម្រៃជើងសារ។ ចំណុចពិសេសនៃការធ្វើ Affiliate នេះគឺ កម្រៃជើងសារដែលអ្នកទទួលបានគឺមិនកំណត់នោះទេ (សម្រាប់ផលិតផលខ្លះ តែខ្លះទៀតគេក៏មានកំណត់ដែរ) អ្នកបញ្ជូនអ្នកទិញទៅច្រើនប៉ុណ្ណា អ្នកនិងទទួលបាន តម្រៃជើងសារច្រើនតាមនុះដែរ។

ការធ្វើជា Affiliate របស់ក្រុមហ៊ុន ឬ អាជីវកម្មណាមួយ សូមកុំភ្លេចមើលលក្ខខណ្ឌគេអោយបានច្បាស់លាស់ និងជំនួនកម្រៃជើងសារដែលអ្នកនិងទទួលបានជាមុនសិន ចាំសម្រេចចិត្តធ្វើតាមក្រោយ។

អត្ថប្រយោជន៍

អ្នកមិនចាំបាច់ចំណាយលុយច្រើនក្នុងការចាប់ផ្តើម អ្នកគ្រាន់តែមានកន្លែងសម្រាប់យកផលិតផលនោះទៅលក់ ឬ ផ្សព្វផ្សាយជាការស្រេច។ កន្លែងដែលអ្នកអាចយកទៅផ្សព្វផ្សាយបាន មានដូចជា ហ្វេសបុក អ៊ីស្តាក្រាម តេឡេក្រាម ជាដើម។ អ្នកមិនតម្រូវអោយធ្វើការ ពេញម៉ោងដើម្បីផ្សព្វផ្សាយនោះទេ លើសពីនេះទៅទៀត អ្នកអាចធ្វើការលក់ផលិតផលបែប Affiliate នេះនៅទីកន្លែងណាក៏បាន មិនថាអ្នកកំពុងដើរលេង ឬ សម្រាកលំហែកាយ អ្វីដែលសំខាន់គឺ មានសេវាអ៊ីធើណេត។

ចំពោះកម្រៃជើងសារវិញ អាចច្រើនរហូតដល់ ១០០ ឬ ១៥០% ទៅតាមក្រុមហ៊ុន ឬ សេវាកម្ម ដែលអ្នកបានសម្រេចចិត្តចុះឈ្មោះជាមួយ។

ខ្ញុំក៏សូមណែនាំកម្មវិធី Affiliate មួយដែលមានឈ្មោះថា Snow (ផលិតផលធ្វើអោយធ្មេញស) ដែលកម្មវិធីនេះគឺផ្តល់កំរៃជើងសារអោយអ្នកដល់ទៅ 40% ឯណោះនៅពេលដែលអ្នកលក់បានម្តង។ លោកអ្នកអាចចុះឈ្មោះបានតាមរយៈតំណរភ្ជាប់នេះ – Alloutads ។

ខាងក្រោមនេះគឺជាទិន្នន័យដែល ដែលខ្ញុំផ្ទាល់លក់បាន សម្រាប់ផលិតផល Snow មួយនេះ ហើយប្រសិនបើមានពេលច្រើន ខ្ញុំនិងបន្តចែករំលែកទាក់ទងទៅនិង វិធីនៃការលក់ផលិតផលនេះ ដល់អ្នកអានទាំងអស់គ្នា នៅអត្ថបទក្រោយៗទៀត។

៣. លក់លើគេហទំព័រផ្ទាល់ខ្លួន ឬ ហ្វេសបុក

ការបង្កើតគេហទំព័រសម្រាប់លក់ទំនិញ ឬហៅថា E-Commerce ក៏រកចំណូលបានមិនអន់ដែរ តែតម្រូវអោយ អ្នកចំណាយដើមទុក សម្រាប់រៀបចំគេហទំព័រ ឬ រៀបចំក្រុមការងារមួយចំនួន។

គេហទំព័រ E-Commerce មួយ ចំណាយពេលក្នុងការរៀបចំ និង សរសេរកូដ ជាទូទៅ យ៉ាងហោចណាស់ ក៏ចាប់ផ្តើមពី ១ខែ ទៅ ៣ខែ ឬ ប្រសិនបើគេហទំព័រនោះមានទំហំធំ មានបែបបទច្រើន អាចលើសពីនេះក៏ថាបាន។

តែប្រសិនបើអ្នកមិនមានទុនច្រើន ក្នុងការចាប់ផ្តើម អ្នកអាចប្រើប្រាស់ WordPress ដើម្បីបង្កើត ហាងលក់លើអនឡាញ បន្ទាប់មកប្រើប្រាស់ Theme សម្រាប់ហាង បំពាក់លើ WordPress នោះទៅជាការស្រេច។ ក្នុងការបង្កើតគេហទំព័រ អ្នកចាំបាច់ត្រូវមាន Hosting & Domain name

ប្រសិនបើអ្នក មិនមានជំនាញផ្នែកខាង ធ្វើគេហទំព័រនេះទេ លោកអ្នកអាចចាប់ផ្តើមលក់តាមអនឡាញបែបងាយងាយ ដោយប្រើប្រាស់ ហ្វេសបុក។ មានអ្នកលក់ជាច្រើនគាត់បាន ប្រើប្រាស់វីធីនេះ ដើម្បីលក់ទំនិញ ហើយនាពេលនេះ ហ្វេសបុកក៏មានកន្លែងសម្រាប់អោយយើងដាក់លក់ផលិតផលផងដែរ ដែលហៅថា Marketplace។ ហ្វេសបុកបន្ថែមមុខងារនេះ គឺកាន់តែងាយស្រួលក្នុងការ ចាប់ផ្តើមលក់ទំនិញ ឬ សេវាកម្មរបស់អ្នក។