Khmore

គេហទំព័រការងារ ទាំង៧ ដែលអាចអោយយើង រកលុយពីជំនាញរបស់យើង

សម្រាប់អត្ថបទថ្ងៃនេះ ខ្ញុំនិងចែករំលែកអំពី គេហទំព័រការងារ ដែលយើងក៏អាច រកលុយពីជំនាញដែលយើងចេះផងដែរ។ គេហទំព័រទាំងនោះ គឺយើងអាចប្រើប្រាស់ជំនាញដែលយើងមាន ដើម្បីទទួលយកការងារ ទាំងនោះតាមរយៈអនឡាញ។

១. គេហទំព័រ Skipthedrive.com

គេហទំព័រការងារ នេះបង្កើតឡើងដើម្បីធ្វើអោយដំណើរការ ស្វែករកការងារ អោយមានភាពកាន់តែស្រួល សម្រាប់អ្នកដែលចង់ស្វែងរកការងារ ដែលអាចធ្វើការពីផ្ទះបាន។ អ្នកមិនចាំបាច់តម្រូវអោយមានការ ចុះឈ្មោះអ្វីទាំងអស់។

skipthedrive.com

២. គេហទំព័រ Flexjobs.com

Flexjobs គឺជាគេហទំព័រការងារ មួយដែលមាន ចំនួនការងាររហូតដល់ ២៧,៤៤០ កន្លែង។ ហើយការងារទាំងអស់នោះ គឺអាចធ្វើពីផ្ទះទៅក៏បាន ផ្តល់ភាពងាយស្រួលមែនទែនសម្រាប់ អ្នកដែលចង់ប្រើប្រាស់ជំនាញដែលខ្លួនមាន ធ្វើការតាម អនឡាញ។

flexjobs.com

៣. គេហទំព័រ Coolworks.com

តាំងពីឆ្នាំ ១៩៩៥ គេហទំព័រ Coolworks នេះបានក្លាយជាកន្លែងដែលផ្តល់ទំនាក់ទំនងដល់ មនុស្សទូទៅដែលកំពុងស្វែងរកការងារ ហើយម្ចាស់អាជីវកម្មដែលកំពុងស្វែងរកអ្នកជំនាញ មកបំពេញការងារទាំងអស់នោះ។

coolworks.com

៤. គេហទំព័រ Snagajob.com

Snagajob គឺជាគេហទំព័រការងារ មួយដែលមានទីតាំងនៅ សហរដ្ឋអាមេរិច។ គេហទំព័រនេះ គឺជាគេហទំព័រធំបំផុតនៅក្នុងសហរដ្ឋអាមេរិច ដែលផ្តល់ការងារ គិតជាម៉ោង។ អ្នកស្វែងរកការងារ ១០០ លាននាក់ដែលបានចុះឈ្មោះ និងឱកាសការងារប្រមាណជា ៧០០.០០០ កន្លែង ដែលមានទីតាំងនៅអាមេរិកនិងកាណាដា។

snagajob.com

៥. គេហទំព័រ Collegegrad.com

CollegeGrad គឺជា គេហទំព័រការងារ កម្រិតដំបូងសម្រាប់និស្សិតមហាវិទ្យាល័យ។ គេហទំព័រនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ។

គេហទំព័រការងារ collegegrad.com

៦. គេហទំព័រ Indeed.com

Indeed ជាបណ្តាញគេហទំព័រការងារ លេខ ១ នៅលើពិភពលោក ដែលមានអ្នកចូលមើល ប្រមាណជា ២៥០ លាននាក់រៀងរាល់ខែ។

គេហទំព័រការងារ indeed.com

៧. គេហទំព័រ Upwork.com

Upwork នេះវិញក៏ពេញនិយម ហើយល្បីបំផុតផងដែរ។ ជាកន្លែងការងារមួយដែល អ្នកធ្វើការងារឯករាជ្យ និងទទួលបានការងារមិនចេះអស់ ហើយមានអ្នកផ្តល់ការងារអោយ ច្រើននិងទុកចិត្តបាន។

គេហទំព័រការងារ upwork.com

ក្រៅពីការប្រើប្រាស់ជំនាញ សម្រាប់ស្វែងរកការងារ តាមរយៈគេហទំព័រ ការងារហើយ លោកអ្នកក៏នៅតែអាច រកការងារដើម្បីបន្ថែមចំណូលបាន តាមរយៈការធ្វើការងារ អនឡាញ ឬ ការចាប់ផ្តើមធ្វើការងារ បែបជា Affiliate Marketing ក៏បាន។ នៅក្នុងគេហទំព័រ AffCam យើងមានអត្ថបទច្រើន ដែលបានបង្ហាញពីការងារប្រភេទ Affiliate នេះ។ ដូច្នេះលោកអ្នកអាចបន្តអានអត្ថបទ ទាំងនោះបាន ប្រសិនបើលោកអ្នកចង់ដឹងអំពីព័ត៌មានលំអិតបន្ថែំមទៀត។