Khmore

តើការធ្វើ Affiliate Marketing នៅតែល្អសម្រាប់ ការរកប្រាក់ នាពេលបច្ចុប្បន្ន?

សម្រាប់ខ្ញុំ ខ្ញុំសូមឆ្លើយថាការធ្វើ Affiliate នេះគឺនៅតែល្អ ហើយនៅតែអាចអោយអ្នក ការរកប្រាក់ បានដដែលប្រសិនបើអ្នកធ្វើត្រូវ ហើយព្យាយាមធ្វើ កុំឆាប់បោះបង់ចោល។

ការរកប្រាក់តាមបណ្តាញ Affiliate Marketing វាមិនលំបាកណាស់ណាទេក្នុងការចាប់ផ្តើមធ្វើវានោះ ដូចដែលអត្ថបទមុនៗ ដែលខ្ញុំបានចែករំលែក ក៏ប៉ុន្តែចាប់ផ្តើមធ្វើមិនលំបាក ក៏មិនមែនមានន័យថាធ្វើទៅ ស្រួល ងាយងាយ ឆាប់រកលុយបានភ្លាមៗនោះដែរ។

ខាងក្រោមនេះ ជាការចែករំលែកខ្លះ សម្រាប់លោកអ្នកប្រុងប្រយ័ត្ន ឬ គួរជៀសវាងប្រសិនបើចង់ឃើញពន្លឺជោគជ័យលើវិស័យលក់តាម Affiliate នេះ។

១. ការជ្រើសរើសផលិតផលមិនល្អដើម្បីផ្សព្វផ្សាយ

មិនមែនផលិតផលទាំងអស់ត្រូវបានបង្កើតឡើងស្មើគ្នានោះទេ។ ក្នុងនោះអ្នកផ្ទាល់ត្រូវទទួលយកថា ពិតជាមានផលិតផលដែលមានគុណភាពខ្ពស់ៗ ជាច្រើននៅលើទីផ្សាររួចមកហើយ។ ហើយប្រសិនបើអ្នកចង់មានគំនិត សាកល្បងចង់បង្កើតផលិតផលមួយ ឬ Brand ខ្លួនឯងមួយយកមកដាក់ចូលទីផ្សារដើម្បីធ្វើ Affiliate ផលិតផលនោះ ប្រគួតប្រជែងជាមួយផលិតផលផ្សេងៗ ខ្ញុំគិតថាប្រហែលជាត្រូវចំណាយពេលយូរហើយ មិនងាយស្រួលនោះទេ ប្រសិនបើអ្នកមិនមានធនធានច្បាស់លាស់សម្រាប់ចាប់ផ្តើម។ ដូចដែលយើងតែងតែ ចែករំលែកកន្លងមក យើងចង់អោយអ្នកទាំងអស់គ្នា ចាប់ផ្តើមដោយងាយស្រួល ឬ សឹងតែមិនបាច់ចំណាយលុយច្រើនផង ដើម្បីចាប់ផ្តើម ការរកប្រាក់ Affiliate នោះ។

ប្រសិនបើអ្នកសំរេចចិត្តជ្រើសរើសផលិតផលណាមួយចេញពីបញ្ជីនៅលើ Clickbank សូមជ្រើសរើសដោយប្រុងប្រយ័ត្នបំផុត។ ព្រោះថាក្នុង Clickbank មានផលិតផលមួយចំនួនគេបាកដាក់ទឹកលុយអោយយើងដែលជាអ្នកធ្វើ Affiliate ឃើញហើយចង់ធ្វើការប្រូម៉ូតភ្លាមតែម្តង ដោយសារទឹកលុយកម្រៃជើងសារខ្ពស់។ តែរឿងមិនមែននូវត្រឹមតែទឹកលុយខ្ពស់នោះទេ អ្នកត្រូវមើលកត្តាផ្សេងទៀត ដូចជាអត្រាមនុស្សចូលចិត្ត នឹងប្រជាប្រិយភាពរបស់ផលិតផលនោះ (Gravity Rate) ប្រសិនបើមនុស្សជាច្រើន ទិញផលិតផលនោះញឹកញាប់ បានន័យថាផលិតផលនោះអាចហ្នឹងផ្តល់ភាពងាយស្រួលក្នុងការលក់ ហើយអ្នកក៏មានសង្ឃឹមច្រើនក្នុងការអាចហ្នឹងលក់ដាច់បានរហ័សផងដែរ។

ខាងក្រោមនេះជា Video ដែលបង្ហាញអ្នកអំពី អ្វីទៅជា Gravity score? ដែលមាននៅក្នុង Clickbank

បន្ថែមពីលើការជ្រើសរើសផលិតផលល្អៗ អ្នកក៏ត្រូវរៀនស្វែងយល់ពីពេលវេលាសម្រាប់លក់ផលិតផលទាំងអស់នោះផងដែរ។ ត្រង់ចំណុចនេះ ខ្ញុំចង់លើកឧទាហរណ៌ថា អ្នកបានជ្រើសរើសលក់ អាវរងារ នៅរដូវក្តៅ។ នេះហៅថាការជ្រើសរើសផលិតផលមិនត្រូវនឹងពេលវេលា។ តើនណារនឹងទិញផលិតផលរបស់អ្នក នៅរដូវក្តៅយ៉ាងនេះ? ដូច្នេះការជ្រើសរើសផលិតផលលក់ គឺសំខាន់។​

ផលិផលផលមួយផ្សេងទៀត គឺដូចជាផលិតផលសម្រកទំងន់ មនុស្សជាច្រើនចង់ស្អាត ចង់ស្រកទំងន់ ដូច្នេះផលិតផលប្រភេទនេះគឺអាចជាជម្រើសមួយ សម្រាប់អ្នក ហើយអ្នកប្រើប្រាស់អាចប្រើបានគ្រប់ពេល ហើយរៀងរាល់ថ្ងៃផងដែរ។ ទាំងនេះជាឧទាហរណ៍ខ្លះៗ សម្រាប់អោយអ្នកយល់អំពីការជ្រើសរើសផលិតផលដើម្បីលក់តែប៉ុណ្ណោះ អ្នកអាចរើសផលិតផលផ្សេងៗទៀតដោយខ្លួនឯងបាន។

២. ទំព័រលក់ផលិតផលគ្មានការចាប់អារម្មណ៌

ដោយសារអ្នកចង់យកផលិតផលនោះទៅលក់អោយអ្នកដទៃ ដូច្នេះហើយមុនហ្នឹងចាប់ផ្តើមយកផលិតផលនោះទៅលក់ អ្នកសូមចូលទៅមើលគេហទំព័រ នៃផលិតផលនោះជាមុនសិន ថាតើម្ចាស់ផលិតផលនោះ បានធ្វើអោយគេហទំព័រផលិតផលរបស់គាត់ មើលទៅគួរអោយអ្នកទិញទុកចិត្តឬអត់? អ្នកខ្លះមិនហ៊ានជួលអ្នកជំនាញ សរសេរអត្ថបទល្អ មានរបៀបរៀបរយ នោះទេ ដោយពួកគាត់អាចហ្នឹងសរសេរដោយខ្លួនឯង ដែលអត្ថបទខ្លះ អ្នកអានមិនចាប់អារម្មណ៌សោះ ក្រោយបញ្ចប់ការអានហើយ។ ហើយប្រសិនបើគាត់មិនមានទំនុកចិត្ត តើគាត់ធ្វើម៉េចហ្នឹងសម្រេចចិត្តទិញផលិតផលនោះទៅ? ហើយប្រសិនបើគាត់មិនទិញ? ការរកប្រាក់ របស់អ្នកតាមរយៈ Affiliate នេះគឺមិនជោគជ័យនោះទេ។

ក្រៅពីមើលលើប្រភេទអត្ថបទហើយ អ្នកគួរតែមើលទៅលើ ទម្រង់រូបរាងនៃវេបសាយ ដែលម្ចាស់ផលិតផលនោះ បានរចនា ថាតើវេបសាយនោះ មានទម្រង់បែប Professional ហើយឬនូវ? ថាតើវេបសាយនោះ មានរូបភាពទាក់ទាញអតិថិជនដែលយើងខំហៅចូលទៅទិញ ហើយឬនូវ? យើងខំស្វែងរកអតិថិជនដើម្បី អោយពួកគាត់បានចូលទៅមើលវេបសាយផលិតផល តែវេបសាយផលិតផលវិញ មើលមិនកើត ម៉ូតរចនាចាស់ ហួសជំនាន់ ផលិតផលមានរូបភាពច្បាស់លាស់ គ្មានអត្ថបទពន្យល់អោយបានក្បោះក្បាយ ម្ចាស់ផលិតផល ដែលមានវេបសាយបែបនេះ អ្នកមិនគួរធ្វើ Affiliate ជាមួយនោះទេ។ ដោយសារអ្នកអាចនឹងចំណាយពេលអត់ប្រយោជន៌ ដោយសារគ្មានអតិថិជនណាគេទិញផលិតផលពី កន្លែងដែលពួកគាត់មិនមានទំនុកចិត្តនោះទេ។ ដូច្នេះត្រង់ចំណុចនេះ ត្រូវមើលអោយបានជាក់លាក់មុនហ្នឹងសម្រេចចិត្តធ្វើ Affiliate ផលិតផលនោះ។

ចង់លក់ផលិតផលបាន ចង់អោយ ការរកប្រាក់ របស់អ្នកមានភាពរលូន ហើយងាយស្រួល ក្រោយពីបានរើសយកផលិតផលល្អមួយរួចហើយ ត្រូវចាប់ផ្តើមធ្វើ Marketing អំពីផលិតផលនោះ តែមិនដឹងច្បាស់ថា ធ្វើពីណាទៅណា ឬ មិនចេះក្នុងការបង្កើតវេបសាយ ឬ រចនា ឬ ធ្វើទីផ្សារ លោកអ្នកអាចស្វែងរកអ្នកជំនាញជាច្រើនតាមរយៈវេបសាយ Fiverr បានដោយអ្នកអាចហ្នឹងចំណាយលុយបន្តិចបន្តួចដើម្បីជួលអ្នកជំនាញទាំងនោះ។

ចុងក្រោយខ្ញុំសង្ឃឹមថាអ្នកដែលចង់ចាប់ផ្តើមធ្វើ Affiliate marketing ត្រូវរៀនស្វែងយល់អំពីចំណុចទាំង២ ខាងលើនេះជាមុនសិន មុនសម្រេចចិត្តជ្រើសរើសផលិតផលណាមួយមកផ្សព្វផ្សាយ។ ព្រោះថាប្រសិនបើជ្រើសរើសមិនបានល្អ អ្នកអាចហ្នឹងចំណាយពេលវេលាគ្មានប្រយោជន៌ ឬ អាចចំណាយលុយដើម្បី ផ្សព្វផ្សាយ ផលិតផលដែលមិនអាចទាក់ទាញចំណូលអោយអ្នកបានមកវិញនោះទេ។ តែប្រសិនបើអ្នកជ្រើសរើសបានត្រឹមត្រូវ ច្បាស់ណាស់អ្នកប្រាកដជាហ្នឹងអាចលក់ដាច់ហើយ ការរកប្រាក់ របស់អ្នកហ្នឹងងាយស្រួលជាងមុនជាក់ជាមិនខាន។