Khmore

Swagbucks: កម្មវិធីស្ទង់មតិ ដែលផ្តល់ជា GiftCard ឬ លុយ

បើយើងនិយាយពីការរកលុយ គឺមានវិធីច្រើនណាស់ ដែលយើងអាចរកលុយបាន នាសម័យអ៊ីធើណេតនេះ បើទោះបីជាយើង កំពុងតែនៅលើគ្រែគេងក៏ដោយ ខាងក្រោមនេះ យើងនិងបង្ហាញអំពី កម្មវិធីស្ទង់មតិ របស់ក្រុមហ៊ុនមួយ។

ជាមួយនឹងទូរសព្ទដៃ ឬកុំព្យូទ័រមួយគ្រឿង ក៏លោកអ្នកអាចរកលុយបាន មិនថាអ្នកកំពុងតែ លំហែកាយ នៅហាងកាហ្វេ ឬក៏នៅគ្រប់ទីកន្លែងណាក៏ដោយ អ្វីដែលអ្នកត្រូវការ គ្រាន់តែអ៊ីនធើណិត តែប៉ុណ្ណោះ។

នៅក្នុងអត្ថបទមួយនេះ ខ្ញុំនឹងបង្ហាញអ្នកអំពី វិធីដែលអាចបង្កើតលុយបន្ថែមបាន បានដោយប្រើ ការបញ្ចេញមតិរបស់អ្នក យើងគ្រប់គ្នាមានការបញ្ចេញមតិ និងការគិតខុសគ្នា ហើយក្រុមហ៊ុនជាច្រើនត្រូវការរបស់មតិយោបល់ ទាំងអស់នោះពីលោកអ្នក។

ដោយហេតុនេះហើយ ទើបមានក្រុមហ៊ុនជាច្រើនផ្ដល់សេវាកម្ម ស្ទង់មតិយោបល់ ដែលក្រុមហ៊ុនទាំងនោះមានដូចជា inboxDollas, My Points and Swagbucks។ ក្រុមហ៊ុនទាំងនោះនឹងចំណាយលុយ ឬ GiftCard ជាប័ណ្ណសម្រាប់ប្តូរចាយនៅតាម Amazon, Target, iTunes, Walmat ទៅឱ្យអ្នក សម្រាប់ការបញ្ចេញមតិយោបល់ដែលស្មោះត្រង់។

ប្រសិនបើអ្នក ជាមនុស្សដែលធ្លាប់ចែករំលែកបទពិសោធន៍ បន្ទាប់ពីអ្នកបានប្រើប្រាស់របស់អ្វីមួយ ឬក៏សេវាកម្មអ្វីមួយ ទៅដល់មិត្តភ័ក្រ្ត ឬក្រុមគ្រួសាររបស់អ្នក ដូច្នេះបានន័យថា អ្នកសាកសមបំផុតសម្រាប់កម្មវិធីរកលុយ បែបស្ទង់មតិនេះ។

នៅពេលទំនេរ អ្នកអាចកំពុងតែមើលទូរទស្សន៍ ឬក៏អ្នកអាចនៅជាមួយមិត្តភក្តិ​ ឬក៏អ្នកកំពុងតែអង្គុយលេងនៅទីណាមួយ ក៏អ្នកអាចរកលុយបន្ថែមបានដែរ។ កម្មវិធីស្ទង់មតិ បានរង្វាន់បែបនេះ ពេញនិយមណាស់នៅស្រុកគេ មានមនុស្សជាច្រើនគេបានចូលរួមធ្វើកម្មវិធីទាំងអស់នេះ។

ជាមួយការបញ្ចេញមតិរបស់អ្នក ទៅលើផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនណាមួយ ពួកគេនិងប្រើប្រាស់មតិយោបល់របស់អ្នក ដើម្បីអភិវឌ្ឍន៍បន្ថែមនូវផលិតផល ឬសេវាកម្មរបស់គេ។

មកដល់ត្រង់ចំណុចនេះ ខ្ញុំក៏ឆ្លៀតបង្ហាញអ្នកទាំងអស់គ្នាថា ប្រសិនបើចៃដន្យថ្ងៃណាមួយ អ្នកទាំងអស់គ្នា ប្រទះឃើញគេហទំព័រណាមួយ ដែលបញ្ជាក់ថា មានផ្តល់កម្មវិធីស្ទង់មតិដែល អ្នកនិងទទួលបានលុយរាប់ពាន់ដុល្លារ ដែលអ្នកអាចមិនបាច់ធ្វើការការងារប្រចាំថ្ងៃក៏បាន សូមជួយចេញអោយឆ្ងាយពីវា។ ក្រុមហ៊ុនដែលផ្ដល់សេវាកម្មបញ្ចេញមតិ គឺមិនអាចផ្ដល់លុយជាប្រចាំអោយអ្នកបានទេ តែសេវាកម្មបែបនេះ គ្រាន់តែជាការផ្ដល់លុយបន្ថែមមួយផ្នែក ដើម្បីជួយសម្រួលដល់ការរកចំនូលបន្ថែមពីការងារប្រចាំថ្ងៃរបស់អ្នកតែប៉ុណ្ណោះ។

អញ្ចឹងយើងទាំងអស់គ្នាមកស្គាល់គេហទំព័រ ដែលយើងអាចទទួលបានលុយក្រោយពីយើងបាន ផ្ដល់ជាមតិយោបល់ហើយ។

តើគេហទំព័រណាមួយដែលផ្តល់សេវា ស្ទង់មតិនេះល្អបំផុត?

បើនិយាយពីគេហទំព័រដែលមានផ្ដល់ សេវាកម្មស្ទាបស្ទង់មតិយោបល់ពីអតិថិជន គឺមានច្រើនណាស់ ដែលគេហទំព័ររបស់ពួកគេទាំងនោះ អាចនិងមានរង្វាន់ផ្តល់អោយផ្សេងៗគ្នា ប្រសិនបើមានពេលច្រើន លោកអ្នកអាច ស្រាវជ្រាវបន្ថែមមួយៗ ដោយខ្លួនឯងបាន ខ្ញុំនិងដាក់តំណរភ្ជាប់អោយមួយចំនួនដូចខាងក្រោម:

ក្រុមហ៊ុនដែលបានរៀបរាប់ខាងលើនេះ គឺជាក្រុមហ៊ុនត្រឹមត្រូវមិនឆបោក ដែលអ្នកទាំងអស់គ្នាអាចបញ្ចេញមតិយោបល់ បទពិសោធន៍នៃការប្រើប្រាស់ផល ហើយប្រាកដជាអាចរកលុយ និង រង្វាន់ ឬ Gift Card បានប្រាកដមែន។

ហើយប្រសិនបើអ្នកមានពេលវេលាច្រើន ហើយចង់បង្កើនចំនូលបន្ថែមច្រើន លោកអ្នកអាចចុះឈ្មោះ ប្រើប្រាស់សេវាកម្ម ស្ទង់មតិនេះគ្រប់គេហទំព័រដែលបានដាក់អោយនូវខាងលើនោះទាំងអស់ក៏បាន។

ប្រសិនបើមាន គណនីច្រើនពិបាកគ្រប់គ្រង Password លោកអ្នកអាចប្រើប្រាស់កម្មវិធី NordPass បាន។ កម្មវិធីនេះងាយស្រួលប្រើ ហើយសុវត្ថិភាព

ដោយសារគេហទំព័រផ្តល់សេវាកម្ម ស្ទង់មតិមានច្រើន តែខ្ញុំនិងលើកយកតែមួយមកបង្ហាញអំពី របៀបចុះឈ្មោះប្រើប្រាស់ គឺគេហទំព័រ Swagbucks ។ សម្រាប់គេហទំព័រផ្សេងៗ លោកអ្នកអាចស្វែករកវិធីចុះឈ្មោះបានដោយខ្លួនឯង ព្រោះមិនមានភាពលំបាកអ្វីទេ សម្រាប់ការចុះឈ្មោះដើម្បីចូលរួម។

វិធីចុះឈ្មោះក្នុងគេហទំព័រ Swagbucks

នៅពេលដែលអ្នកចូលទៅកាន់ទំព័រដំពូងបំផុតនៃ គេហទំព័រ Swagbucks អ្នកនឹងបានឃើញ ទម្រង់សម្រាប់ចុះឈ្មោះ នៅផ្នែកខាងស្តាំងដូចរូបខាងក្រោម:

  • បំពេញ អ៊ីម៉ែល
  • ពាក្យសំងាត់
  • ហើយបំពេញ ពាក្យសំងាត់ម្តងទៀត
Swagbucks

នៅពេលដែលអ្នកបានចុះឈ្មោះរួចហើយ អ្នកនិងអាច Login ចូលទៅក្នុង Dashboard ដែលមានទម្រង់រូបរាងដូចខាងក្រោម:

swagbucks dashboard

នៅផ្នែកខាងឆ្វេង EARN YOUR SB គឺជាកន្លែងដែលយើងអាច ជ្រើសរើសយកសេវាកម្ម ឬផលិតផលផ្សេងៗ ដែលមាននៅក្នុង Swagbucks ដូចជា:

  • Shop Online នៅពេលលោកអ្នក ទិញរបស់អ្វីមួយពី ហាងដែលជាបង្ហាញនៅក្នុងតារាងនេះ លោកអ្នកនិងទទួលបានការបញ្ចុះតម្លៃ ឬ គូប៉ុង ផ្សេងៗ។
  • Answer ចែករំលែកមតិរបស់អ្នក នោះលោកអ្នកនិងអាចទទួលបានដូចជា Gift Cards ឬ ទទួលបាន ពិន្ទុ​ SB។
  • Discover អ្នកនិងទទួលបាន ការបញ្ចុះតម្លៃពិសេសៗ ឬ ទទួលបានពិន្ទុ​ SB។
  • Search ទទួលបាន ពិន្ទុ SB ដោយប្រើប្រាស់ ឧបករណ៍ស្វែងរករបស់ Swagbucks
  • Play ទទួលបានពិន្ទុ SB នៅពេលដែលអ្នកលេងហ្គេម ហើយទិញអ្វីមួយនៅក្នុងហ្គេមនោះ។

ពិន្ទុ SB គឺជាអ្វី (SB Point)?

នៅពេលដែលអ្នកបានបំពេញការងារអ្វីមួយ នៅលើ Swagbucks រួចរាល់ហើយ អ្នកនិងបាន SB Point ហើយ SB Point នោះយើងអាចយកទៅប្តូរយករង្វាន់ ឬ លុយផ្សេងៗ ដែលមានដូចរូបខាងក្រោមនេះ

swagbucks-sbpoint

ចុះឈ្មោះប្រើ Swagbucks ឥឡូវនេះ